ព័ត៌មានសន្តិសុខសង្គម
-
ឃាត់ខ្លួនជនជាតិថៃ១នាក់ម្នាក់ចំណោម២នាក់ធ្វើសកម្មភាពលួចទំនិញក្នុងឡុងសេងលីហើយមានបក្ខពួក១ក្រុម៦នាក់បម្រុងមករំដោះនៅរង្វង់មូលក្រុងប៉ោយប៉ែត!!!
(បន្ទាយមានជ័យ)៖ឃាត់ខ្លួនជនជាតិថៃ១នាក់ម្នាក់ចំណោម២នាក់ធ្វើសកម្មភាពលួចទំនិញក្នុងឡុងសេងលីហើយមានបក្ខពួក១ក្រុម៦នាក់បម្រុងមករំដោះនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ម្ចាស់ហាងឡុងសេងលីបានប្រាប់ថា៖ជនជាតិថៃ២នាក់បានធ្វើចូលក្នុងហាងលក់ទំនិញបានលួចឃើញស្ទុះទៅចាប់ត្រូវបានជនជាតិថៃ២នាក់បានព្រួតវ៉ៃទៅលើម្ចាស់ហាងតែសំណាងត្រូវបានអ្នកជិតខាងឃើញសម្រុកទៅជួយចាប់បាន១នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់ភ្លាមៗឃើញក្រុមបក្ខពួកជនជាតិ៦នាក់ជិៈម៉ូតូមកដល់ក្នុងហាងបម្រុងរំដោះជនជាតិម្នាក់តែប្រជាពលរដ្ឋឆោមរោមបាននាំគ្នាជិៈម៉ូតូចេញទៅវិញបាត់។ ម្ចាស់ហាងបានបញ្ជាក់ថា៖ជនជាតិថៃ២នាក់នេះរយៈពេលកន្លងមកធ្លាប់បានធ្វើសកម្មភាពលួចទំនិញក្នុងហាងដែលជាប់កាំមេរ៉ាសុវត្ថិភាពម្តងហើយ ទើបឃើញមុខចូលមកលួចម្តងទៀតបានស្ទុះទៅឃាត់ពួកវាបម្រុងយកអីវ៉ាន់ចេញមិនអោយលុយបានព្រួតវ៉ៃមកលើម្ចាស់ហាងអគុណចំពោះទុកចិត្តបងប្អូនជិតខាងបានឃើញជួយអន្តរាគមន៍ចាប់បានម្នាក់ប្រគល់ជូនមន្ត្រីនគរបាលប៉ុស្តិ៍សង្កាតអូរជ្រៅ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅបានប្រាប់ថា៖ជនជាតិថៃ២នាក់ដែលធ្វើសកម្មភាពលួចទំនិញក្នុងហាងឡុងសេងលីដែលឃាត់បាន១នាក់ក្នុងចំណោម២នាក់ដែលធ្វើសកម្មភាពលួចហើយវ៉ៃទៅលើម្ចាស់ហាងបណ្តាលរបួសហើយរត់គេចខ្លួន១នាក់ទៀតកំពុងរកចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់៕
Read More » -
ឃាត់ខ្លួនយុវជន៤នាក់ចោទប្រកាន់ក្មេងស្ទាវទំនើងទំនាស់រឿងស្រីស្នេហ៍កាប់ម្ចាស់មិនបានកាប់ផ្ទៈរងការខូចខាតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ!!!
បន្ទាយមានជ័យ៖ឃាត់ខ្លួនយុវជន៤នាក់ចោទប្រកាន់ក្មេងស្ទាវទំនើងទំនាស់រឿងស្រីស្នេហ៍កាប់ម្ចាស់មិនបានកាប់ផ្ទៈរងការខូចខាតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖យុវជនដែលត្រូវឃាត់ខ្លួន៤នាក់មាន១.ឈ្មោះ រិទ្ធ ហៅម៉ី អាយុ២១ឆ្នាំ ២.ឈ្មោះ ម៉ាន់ សីហា ហៅហា អាយុ២១ឆ្នាំ ៣.ឈ្មោះ រស់ រិទ្ធី អាយុ២៥ឆ្នាំ…
Read More » -
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតបានបញ្ជាកម្លាំងក្រោមឱវាទ ចុះធ្វើការល្បាតជាប្រចាំ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងត្រួតពិនិត្យរដ្ឋបាល ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ!!!
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃសុក្រ ៨កើត ខែ ភទ្របទ ឆ្នាំ ថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២៣នេះនៅវេលាម៉ោង០១នឹង០០នាទីយប់ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន…
Read More » -
ក្មេងស្ទាវទំនើងដែល១ក្រុមដែលកាប់ទៅលើកម្មករហាងស្រាក្រឡុងនៅមុខវេទិការសួនមានជ័យបង្ក្រាបឃាត់ទាំងអស់១១នាក់នៅក្រុងសិរីសោភ័ណ!!!
(បន្ទាយមានជ័យ)៖ក្មេងស្ទាវទំនើងដែល១ក្រុមដែលកាប់ទៅលើកម្មករហាងស្រាក្រឡុងនៅមុខវេទិការសួនមានជ័យបង្ក្រាបឃាត់ទាំងអស់១១នាក់ត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់។ លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ថា៖ក្មេងស្ទាវយុវជនទំនើងដែលចាប់កាច់គ្នាបង្ក្រាបបានមានចំនួន១១នាក់មាន១.ឈ្មោះ សែម ជីងអឺ អាយុ២០ឆ្នាំ ២.ឈ្មោះ រិន សីលា អាយុ១៨ឆ្នាំ ៣.ឈ្មោះ ផល សំណាង អាយុ១៨ឆ្នាំ ៤.ឈ្មោះ ស្រី បូខៀវ…
Read More » -
លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរង ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្តដឹកនាំកម្លាំងប្រចាំបញ្ជាចុះធ្វើការរក្សាការពារសន្តិសុខនិងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែ ស្រាពណ៍ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣នេះ ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវេនប្រចាំបញ្ជារបស់ ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ដឹកនាំកម្លាំងប្រចាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ចាប…
Read More » -
យុវជន៣នាក់ ត្រូវនគរបាលឃាត់ខ្លួនយកមកអប់រំ ពាក់ព័ន្ធករណីបើកបរលឿន ម៉ូតូកែច្នៃបំពង់ស៉ីម៉ាំងប្រែន
(ខេត្តបន្ទាយមានជ័យ)៖ដោយមានការណែនាំនិងការដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីព្រលប់ថ្ងៃអាទិត្យថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨:៣០នៅលើផ្លូវជាតិលេខ៥វៀងក្រុង ភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី បានល្បាតឆ្មក់ត្រួតពិនិត្យ និងអ្នកបើកបរចំនួន៣នាក់ និងម៉ូតូកែឆ្នៃស៉ីមាំងសំលេងខ្លាំងបង្កការរំខាន/កែឆ្នៃសាក់ស៉ីភ្លើង យកសួរនាំ។ យុវជនទាំងប៣នាក់រួមមាន ១-ឈ្មោះ ភាព លីយ៉ា ភេទប្រុស…
Read More » -
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងជំនាញចុះធ្វើការបង្ក្រាប ឃាត់ខ្លួនសង្ស័យពីរនាក់ ពាក់ព័ន្ធករណី ប្រើប្រាស់និងជួញដូរគ្រឿងញៀន!!!
(ខេត្តស្វាយរៀង)៖កាលពីនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០ នាទីលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ នគរបាលស្រុកស្វាយជ្រំ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ចុះស្រាវជ្រាវទៅដល់កន្លែងកើតហេតុក៏ឃើញមុខសញ្ញាសង្ស័យ០១នាក់ ភេទប្រុស នៅចំណុចនោះ កម្លាំងសមត្ថកិច្ច បានឆែកឆេរលើដងខ្លួនរកឃើញម្ស៉ៅក្រាមសថ្លា០១កញ្ចប់តូចក្នុងហោប៉ៅខោ ទូរស័ព្ទ ០១គ្រឿង…
Read More » -
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្នុងក្រុងប៉ោយប៉ែត!!!
ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង១៦និង៣៧នាទី នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ជនសង្ស័យម្នាក់ កករណីលួចម៉ូតូ ប្រព្រឹត្តកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។…
Read More » -
លោកវរសេនីយ៍ឯក ហាំ វណ្ណ: ដឹកនាំកម្លាំងក្នុងអង្គភាព វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣សកម្មភាពការងារនៅទីបញ្ជាការអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ដោយគិតចាប់ពីវេលាម៉ោង០៦នឹង០០នាទីព្រឹកមកដល់ម៉ោង០៧នឹង០០នាទីនៅពេលព្រឹកថ្ងៃច័ន្ទនេះកងកម្លាំង បានធ្វើពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា សរុបមានចំនួន៧៤នាក់ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ។…
Read More » -
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធលួច និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់!!!
(ខេត្តបន្ទាយមានជ័យ)៖អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ (មានស្ថានទម្ងន់ទោស) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីវេលាម៉ោង០៦និង៤០នាទី…
Read More » -
កំហុសដែលបណ្តាល ឱ្យនាយករដ្ឋមន្រ្តីModi ធ្លាក់ទៅលើCovid-19
អន្តរជាតិៈ វិធីនៃការឆ្លើយតបទៅនឹងរោគរាតត្បាត និងការធ្វើឯកជនភាវូបនីយកម្ម នៃមន្ទីរពេទ្យគឺជាមូលហេតុមួយ ដែលរដ្ឋបាលModiបានធ្លាក់ចុះមុនពេលCovid។ កម្មវិធីWhatsApp មានផ្ទុកសារជាច្រើនអំពីរោគរាត ត្បាតឬរឿងរ៉ាវរបស់មិត្តភក្តិឬ សាច់ញាតិដែលឆ្លងមេរោគnCoV ក៏ដូចជាការបង្ហោះជាច្រើនបង្ហាញ ពីកំហឹងចំពោះរបៀបដែលរដ្ឋាភិបាលបរាជ័យ ក្នុងការការពារប្រជាជនរបស់ខ្លួន។ មន្ទីរពេទ្យមួយផុតគ្រែ ហើយមន្ទីរពេទ្យមួយផ្សេងទៀត អស់អុកស៊ីសែនខណៈពេល ដែលរដ្ឋាភិបាលមិនទាន់រកមធ្យោបាយដ៏មានប្រសិទ្ធិភាពដើម្បីការពារការផ្ទុះថ្មី។១៣ខែបន្ទាប់ពីអង្គការសុខភាពពិភពលោក(WHO) បានប្រកាសពីការរាតត្បាត។ខណៈពេលដែលបណ្តា ប្រទេសជាច្រើនទទួលបានជោគជ័យ ជាមួយនឹងយុទ្ធនាការ ចាក់ថ្នាំបង្ការរោគ…
Read More » -
ក្រសួងវប្បធម៌ប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍គួរឲ្យបារម្ភ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕
Read More » -
សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ន នៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩”
ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩…
Read More » -
សម្តេចតេជោហ៊ុន សែនចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ត្រៀមទុកព្យាបាលអ្នកឆ្លងកូវីដ-១៩
ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕
Read More » -
ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង
ព្រះវិហារ៖ ក្រសួងបរិស្ថានបានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅ ខេត្តព្រះវិហារដោយរូបភាពនេះថតបានកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការIUCNជាប្រភេទជិតពូជនៅលើពិភពលោក។ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈ ពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។
Read More »