ព័ត៌មានសន្តិសុខសង្គម

  • លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ដឹកនាំកម្លាំង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីលួចម៉ូតូ នៅក្នុងក្រុងប៉ោយប៉ែត!!!

    ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង១៦​និង៣៧នាទី​ នៅថ្ងៃទី០៧​ ខែសីហា​ ឆ្នាំ២០២៣​នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ចុះឃាត់ជនសង្ស័យម្នាក់​ កករណីលួចម៉ូតូ ប្រព្រឹត្តកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។…

    Read More »
  • លោកវរសេនីយ៍ឯក ហាំ វណ្ណ: ដឹកនាំកម្លាំងក្នុងអង្គភាព វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

    (ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣សកម្មភាពការងារនៅទីបញ្ជាការអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ដោយគិតចាប់ពីវេលាម៉ោង០៦នឹង០០នាទីព្រឹកមកដល់ម៉ោង០៧នឹង០០នាទីនៅពេលព្រឹកថ្ងៃច័ន្ទនេះកងកម្លាំង បានធ្វើពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា សរុបមានចំនួន៧៤នាក់ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ។…

    Read More »
  • អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​២នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​លួច​ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់!!!

    (ខេត្តបន្ទាយមានជ័យ)៖អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ​ នៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២៣​ លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ សហការជាមួយការិយាល័យព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថខេត្ត​ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ករណីលួចម៉ូតូ (មានស្ថានទម្ងន់ទោស) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីវេលាម៉ោង០៦និង៤០នាទី…

    Read More »
  • កំហុ​ស​ដែលបណ្តាល​​ ឱ្យនា​យ​ករដ្ឋមន្រ្តីModi ធ្លាក់​ទៅ​​លើC​ovid-19

    អន្តរជាតិៈ  វិធីនៃការឆ្លើយតបទៅនឹងរោគរាតត្បាត និងការធ្វើឯកជនភាវូបនីយកម្ម នៃមន្ទីរពេទ្យគឺជាមូលហេតុមួយ ដែលរដ្ឋបាលModiបានធ្លាក់ចុះមុនពេលCovid។ កម្មវិធីWhatsApp មានផ្ទុកសារជាច្រើនអំពីរោគរាត ត្បាតឬរឿងរ៉ាវរបស់មិត្តភក្តិឬ សាច់ញាតិដែលឆ្លងមេរោគnCoV ក៏ដូចជាការបង្ហោះជាច្រើនបង្ហាញ ពីកំហឹងចំពោះរបៀបដែលរដ្ឋាភិបាលបរាជ័យ ក្នុងការការពារប្រជាជនរបស់ខ្លួន។ មន្ទីរពេទ្យមួយផុតគ្រែ ហើយមន្ទីរពេទ្យមួយផ្សេងទៀត អស់អុកស៊ីសែនខណៈពេល ដែលរដ្ឋាភិបាលមិនទាន់រកមធ្យោបាយដ៏មានប្រសិទ្ធិភាពដើម្បីការពារការផ្ទុះថ្មី។១៣ខែបន្ទាប់ពីអង្គការសុខភាពពិភពលោក(WHO) បានប្រកាសពីការរាតត្បាត។ខណៈពេលដែលបណ្តា ប្រទេសជាច្រើនទទួលបានជោគជ័យ ជាមួយនឹងយុទ្ធនាការ ចាក់ថ្នាំបង្ការរោគ…

    Read More »
  • ក្រសួងវប្បធម៌ប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស

    ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍គួរឲ្យបារម្ភ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕  

    Read More »
  • សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុង​ប្រយ័ត្ន នៅក្នុងការកា​រពារនិងទប់ស្កាត់​ជំងឺកូវីដ-១៩”

    ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩…

    Read More »
  • សម្តេចតេជោហ៊ុន សែនចុះ​ទៅ​ពិនិត្យមន្ទីរពេទ្យ​នគរទេព ត្រៀម​ទុកព្យាបាល​អ្នកឆ្លងកូវីដ-១៩

    ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕

    Read More »
  • ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង

    ព្រះវិហារ៖ ក្រសួងបរិស្ថានបានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅ ខេត្តព្រះវិហារដោយរូបភាពនេះថតបានកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការIUCNជាប្រភេទជិតពូជនៅលើពិភពលោក។ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈ ពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។

    Read More »
Back to top button