ព័ត៌មានជាតិ

លោក ស្វាយ ជា អភិបាល ស្រុកម៉ាឡៃ ដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្ទាក់ ចំនួន៥គ្រួសារនិងមួយចំនួនទៀតចែកជូនដល់កងកម្លាំងដែលបានចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋ!!!

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមការដឹកនាំរបស់ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្ទាក់ ចំនួន៥គ្រួសារ -ក្នុង១គ្រួសារទទួលបានរួមមានដូចខាងក្រោម៖ អង្ករ២៥kg ,មី១កេស,ត្រីខ១០កំប៉ុង,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ខ្លាញ់១ដប,សាប៊ូម្សៅ១កញ្ចប់,សាប៊ូដុំ៤ដុំ និងសារ៉ុង១ ,មុង១,ភួយ១,ក្រមា១ ។

-ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឧបត្ថម្ភស័ង្កសីចំនួន ៧០សន្លឹក និងអង្ករ ៥០kg

លោក ស្វាយ ជា អភិបាល នៃគណៈអភិបាល ស្រុកម៉ាឡៃត្រូវជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកម៉ាឡៃ និងសហការីបានជួយឧបត្ថម្ភដល់កងកម្លាំងដែលបានចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋមាន÷ទឹកសុទ្ធវីតាល់ចំនួន៤កេស ,អឹម១០០ចំនួន៥០ដប និងកាហ្វេចំនួន៥០កែវ ទីតាំងដោយសារខ្យល់កន្រ្ទា ស្ថិតនៅក្នុងភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button