ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំ​យក​ទេយ្យទាន​ និង​បច្ច័យ ប្រ​គេន​ព្រះសង្ឃ ចំនួន៣១​វត្ត និង​មណ្ឌ​ល​វិប​ស្សនា​១ ក្នុ​ងវដូ​វកា​ន់ព្រះវស្សា

(ប៉ៃលិន)៖ដោយមា​ន​សទ្ធា​ជ្រះថ្លា​ចំ​ពោះ​ព្រះពុទ្ធ​សាស​នា ​ជាសា​សនា​របស់រដ្ឋ ​មានព្រះ​សង្ឃជា​សា​វៈ ជាទី​គោ​រពបូ​ជា​ចំពោះពុទ្ធសាស​និកទូ​​ទៅក្នុង​ខេត្តប៉ៃលិន លោក​ជំទាវ ​បាន ស្រីមុំ ​អភិបា​ល​ខេត្តប៉ៃ​លិន បានផ្តួច​ផ្តើមគំ​និត​ និង​មា​ន​ការចូល​រួម​ពី​ឯកឧត្តម​លោ​កជំទាវ លោក លោកស្រី នាង​កញ្ញា ជាអ្នកតំ​ណា​ង​រាស្ត្រ ប្រធានក្រុមប្រឹ​ក្សាខេត្ត សមាជិក សមាជិកា ប្រ​ធានមន្ទីរអង្គភាព ​មន្ត្រីរា​ជកា​រជុំវិញខេត្ត នៅថ្ងៃទី៣​០ ខែ​សីហា ឆ្នាំ២០២២ បាន​នាំយ​កទេយ្យ​ទាន​មានដូចជា អង្ករ មី ត្រីខ ​ទឹកបរិសុទ្ធ ទឹកស៊ីអ៊ីវ ប្រេងឆា តែ ស្ក​រស អំបិល ប៊ីចេង ទឹកដោះ​គោខាប់ ស្លាដក់ និ​ងបច្ច័យមួយចំនួ​នធំ វេរប្រ​គេន​ព្រះសង្ឃកំពុ​ងគង់ក្នុងវ​ស្សា នៅ​វត្តទូទាំង​ខេត្តប៉ៃលិន​ សរុប៣​១វត្ត និង១​មណ្ឌល​វិបស្សនា​ នៅលើភ្នំ​យ៉ាត ក្នុងរ​ដូវកា​ន់ព្រះវស្សារយះពេល​៣ខែនេះ។

ទេយ្យទាននិង​បច្ច័យ ដែលបាន​ប្រគេននិងឧទ្ទិសក្នុងពេលនេះ គឺដើម្បីផ្គត់​ផ្គង់ចង្ហាន់ព្រះ​សង្ឃប្រចាំ​ថ្ងៃ​ផង និងដើម្បីជា​អត្ថមនុញ្ញផ​ល​ដល់បុព្វការីជ​ន យុទ្ធជន យុទ្ធនារីស្នេហា​ជាតិដែល​បានពលីជីវិត​ក្នុងសម​រភូមិ អោយមកទទួលម​គ្គផលតាមរ​យៈព្រះសង្ឃវេរជូននៅ​ពេលនេះ និងសូម​បែរក្រោយ​អោយពរ​សព្ទសារធុការ ដល់​លោកជំទាវអភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​បានរួមគ្នាធ្វើនៅពេលនេះ សូមជួបតែសុខភាព​ល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ស្មារតីភ្លឺថ្លា បន្តជោ​គជ័យគ្រប់ភារកិច្ច ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនកាន់តែរីកចម្រើន ព្រមទាំងជួបនូវពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button