ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ បន្តដឹកនាំ​ក្រុម​ការងារ ចុះរៀប​ចំបោសលាងសំអាត ប​រិស្ថាន សណ្តាប់ អនា​ម័យ ដើម្បីបង្កើន​សោភ័ណភាព និងសុវត្ថិភា​ពកាន់​តែល្អប្រសើ​រជូនប្រជាព​លរដ្ឋ ដែលនឹ​ងមកកំ​សាន្តនៅ​រមនីយដ្ឋានធម្ម​ជាតិ ទឹកធ្លាក់អូរតាវ៉ៅ ក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ខាង​មុខនេះ

ខេត្តប៉ៃលិន៖នៅថ្ងៃសៅរ៍​ចុងសប្តាហ៍​នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹក​នាំក្រុម​ងារ មន្រ្តីរាជការគ្រប់​ស្ថាបន និងយុវជន ស...ក ខេត្ត ចុះទៅរៀបចំតុបតែង ផ្លូវឡើ​ងទៅ​និងបោសសម្អាតបាញ់​ទឹកលាងស្លែ ដើម្បីសម្រួលដល់កា​រមកកម្សាន្ត​របស់ភ្ញៀវទេសច​រណ៍ជាតិ និងអន្តជាតិ​នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ខណៈ​ថ្ងៃបុណ្យភ្ជុំធំ​កាន់​តែខិតកៀ​កជិតមកដល់។

ហើយនៅថ្ងៃបុណ្យភ្ជុំធំមក​ដល់ គេសង្ឃឹមថា នឹង​មានភ្ញៀវទេសចរ ចូលមកលេងកាន់តែច្រើន ខណ​:ទឹក​ជ្រោះមានច្រើនជាន់ ហើយថ្លាឈ្វេង ដូចកញ្ចក់ឆ្លុះមុខ មានសភាពត្រជាក់ស្រេប ពេលភ្ញៀវ​ចុះទៅលេង បំបាត់នូវក្តីកង្វល់ និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ប្រាជ្ញាភ្លឺស្វាង អាចនឹងធ្វើឱ្យភ្ញៀវខ្លះ ជាសះ​ស្បើយពីជម្ងឺស្ត្រេសថែមទៀតផង។

ម្យ៉ាងវិញទៀត រមណីយដ្ឋានខាងលើ ជាកន្លែងដែល​មានទេសភាព​ស្រស់ស្អាតជា​ងរមណីយ​ដ្ឋាន​នានា នៅទូទាំងខេត្តប៉ៃលិន ខណ:​ដែលផ្លូវចូល​ទៅលេងកម្សាន្តក៏ស្រួល មានចាក់បេតុង តាំងពីដើ​មផ្លូវ រហូតដល់កន្លែងចុះលេងទឹកជ្រោះតែម្តង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button