Month: September 2022
-
ព័ត៌មានជាតិ
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ខេត្តកណ្តាល៖ថ្លែងក្នុឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំខេត្ត តែងតែជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន…
Read More » -
ព័ត៌មានជាតិ
ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ លង់ទឹកសំណាងល្អបានកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ ជួយសង្រ្គោះទាន់
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដែលកំពុងប្រចាំការនៅគោលដៅតំបន់រងគ្រោះ ដឹកនាំដោយលោកវរសេនីយ៍ទោ នៅ សុខា នាយសេនាធិការរង កងពល វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញប្រតិបត្តិការជួយសង្គ្រោះ ក្មេងប្រុសឈ្មោះ វ័ន ឆានុន…
Read More » -
ព័ត៌មានជាតិ
លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាត ចុះយុទ្ធនាការសម្អាតអនាម័យបរិស្ថានជុំវិញក្រុង
ខេត្តបន្ទាយមានជ័យ ៖លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយនឹងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរបរិស្ថាន លោកគ្រូ…
Read More » -
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
រាជធានីភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសុខាភ្នំពេញ។ កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំយកចិត្តទុកដាក់រៀបចំ និងអនុវត្តការងារសេវាសង្គមប្រកបដោយគុណភាព ដើម្បីជួយគាំពារប្រជាជននៅមូលដ្ឋានរបស់ខ្លួន ជាពិសេសជនរងគ្រោះដូចជាស្រ្តី កុមារ ជនចាស់ជរា ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិច។…
Read More » -
ព័ត៌មានជាតិ
រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ណេសសិនណល់ បើកដោយល្បឿនលឿន ចុះស្ពានព្រែកតាមាក់ ចាប់ហ្វ្រាំងមិនជាប់ បណ្ដាលឲ្យក្រឡាប់ អូសទៅបុកស្ត្រីម្នាក់កំពុងអង្គុយនៅលើម៉ូតូស្លាប់ នៅនិងកន្លែង
ខេត្តកណ្ដាល៖រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ណេសសិនណល់ បើកបរចុះពីស្ពានព្រែកតាមាក់ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ បណ្ដាលឲ្យក្រឡាប់អូសទៅបុកស្ត្រីម្នាក់ស្លាប់ ខណៈកំពុងអង្គុយនៅលើម៉ូតូ ។ហេតុការដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាកFusoពាក់ស្លាក់លេខ ភ្នំពេញ 5A-0276 បើកបរចុះពីលើស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន…
Read More » -
ព័ត៌មានជាតិ
ប្រកាសទទួលស្គាល់ និងបំពាក់កន្សែងដល់យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីក្នុងពិធីអបអរទិវាពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទ”រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត” និងពិធីប្រកាសទទួលស្គាល់ និង បំពាក់កន្សែងដល់យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហម ចំនួន ៥៨ នាក់ នៅសាលប្រជុំសាលាខេត្ត ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស្វាយ…
Read More » -
ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥
(ខេត្តស្វាយរៀង)៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣ –២០២៥ ។ សិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រជុំសាលាក្រុងស្វាយរៀងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ–អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយករងរដ្ឋបាលសាលាក្រុង ការិយាល័យនានាជុំវិញក្រុង…
Read More » -
ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បិទ-បើក វគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង សិក្សារយៈពេល១ខែ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី បិទ–បើក វគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង សិក្សារយៈពេល០១ខែ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលបានបញ្ជប់ និងបើកវគ្គបន្តចាប់ពីថ្ងៃទី២២ ខែកញ្ញា…
Read More » -
ព័ត៌មានជាតិ
រដ្ឋបាលខេត្តប៉ៃលិន រៀបចំកែលម្អទ្រូងផ្លូវច្រកទ្វារអន្តរជាតិព្រំ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ
ខេត្តប៉ៃលិន ៖ ដើម្បីសោភ័ណភាពនិងភាពស្រស់ស្អាតជាមុខមាត់ខេត្តផង និងជាមុខមាត់ប្រទេសជាតិផងទើបរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកែលម្អធ្វើសួននៅទ្រូងផ្លូវ ដាំផ្កាបំពាក់ភ្លើងដាក់រនាំងដែកធ្វើឲ្យមានភាពស្រស់ត្រកាល។ ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងរដ្ឋបាលសាលាខេត្តសាលាស្រុកសាលាក្រៅ រួមជាមួយនឹងក្រុមយុវជនសសយកខេត្ត បានធ្វើការរៀបចំតុបតែងទ្រូងផ្លូវបំពាក់ផ្ការំដួលបន្ថែមទៀតដោយបំពាក់ ចាប់តាំងពីច្រកទ្វារអន្តរជាតិព្រំ រហូតមកទល់នឹងជិតផ្សារលើមានប្រវែងជាង ២០០០ម៉ែត្រ។ …
Read More » -
ព័ត៌មានជាតិ
ប្រកាសលោក ស៊ូ ភារម្យ ចូលកាន់មុខតំណែងជាអភិបាលនៃគណ:អភិបាលស្រុកបុរីជលសារ ជំនួសលោក ទុយ សុភក្រ្ត័ ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ជាអភិបាលនៃគណ:អភិបាលរងខេត្តតាកែ
ខេត្តតាកែវ៖លោក ស៊ូ ភារម្យអភិបាលរងស្រុកទ្រាំង ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ជាអភិបាលនៃគណ:អភិបាលស្រុកបុរីជលសារ ជំនួសលោក ទុយ សុភក្រ្ត័ ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ជាអភិបាលនៃគណ:អភិបាលរងខេត្តតាកែ ។ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកបុរីជលសារថ្មី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម យស់ ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម…
Read More » -
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ):លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយមេបញ្ជាការទិសទី១ បន្ទាយមានជ័យ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ រួមជាមួយអាជ្ញាធរមូលដ្ឋាន នាថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា…
Read More » -
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន បាននាំយកចង្ហាន់និងទេយ្យទាន ព្រមទាំងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃក្នុងបិណ្ឌទី១១ នៅវត្តរតន:សោភ័ណ ហៅវត្តកោងកាង
ខេត្តប៉ៃលិន:បិណ្ឌទី១១ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការគ្រប់អង្គភាព បាននាំយកចង្ហាន់និងទេយ្យទាន ព្រមទាំងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ នៅវត្តរតន:សោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងនិងខេត្តប៉ៃលិន ដើម្បីរំលឹក…
Read More » -
ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការ ក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់និងដាក់ផែនការការពារសន្តិសុខជូនពលរដ្ឋនារដូវភ្ជំបិណ្ឌ
(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្តប៉ៃលិននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការចុះបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់នានា នៅក្នុងភូមិសាស្ត្រខេត្ត ក្រោយពីមានបទបញ្ជាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចប្រជុំ លោកជំទាវ បាន ស្រីមុំ…
Read More » -
ព័ត៌មានជាតិ
ម៉ូតូពីរគ្រឿងបើកបុកគ្នា បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ម្នាក់ និងស្រា២នាក់ លើផ្លូវលេខ៥៧ ផ្លូវទៅព្រំ
ខេត្តប៉ៃលិន៖មនុស្ស ១នាក់រងរបួសធ្ងន់ និងស្រាល០២នាក់ រីឯមធ្យោបាយខូចខាត យ៉ាងធ្ងន់ធ្ងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ ដែលបើកបរក្នុងទិសដៅស្របទិសគ្នា ពោលគឺពីលិចទៅកើត កាលពីវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចជិតដល់ជ្រោះសែនសុខ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សមត្តកិច្ចស្រុកសាលាក្រៅបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់រួមមានៈ…
Read More » -
ព័ត៌មានជាតិ
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ–១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ…
Read More » -
ព័ត៌មានជាតិ
មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ ជន នៃបញ្ជារការរដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន៤២នាក់ ក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ
(បន្ទាយមានជ័យ ) ៖នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ ជន នៃបញ្ជារការរដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួន៤២នាក់ ក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ ។ពិធីក៏មានការចូលរួម ពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន…
Read More » -
ព័ត៌មានជាតិ
អភិបាលខេត្តកណ្តាល ដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុកទាំង១១ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវបង្រ្កាបឱ្យបាននូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ល្បែងលេងតាម Online ឱ្យអស់ពីមូលដ្ឋាន
ខេត្តកណ្តាល៖ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីប្រណាំងទូក និងចាត់វិធានការអនុវត្តបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខេត្តកណ្តាល ព្រមទាំងចាត់វិធានការអនុវត្តនូវផែនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម គង់…
Read More » -
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចាត់តាំងកម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ):លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានចាត់តាំងកម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមជម្រាបជូនថា ដោយសារស្ថានភាពទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួនហូរធ្លាក់មកពីផ្នែកលើ រួមមាន…
Read More » -
ព័ត៌មានជាតិ
ជលផលខេត្តកណ្ដាល សហការជាមួយអាជ្ញាធរស្រុកពញាឮ ចុះបង្ក្រាបបទល្មើសនេសាទក្នុងស្រុកពញាឮ
ខេត្តកណ្ដាល៖ថ្លែងក្នុងឱកាសដឹកនាំក្រុមការងារ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រភូមិកំពង់អុស និងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានធ្វើការព្យាករណ៍ថាទិន្នផលត្រីនាឆ្នាំនេះ នឹងមានការកើនឡើងជាងឆ្នាំមុន ដោយលោកសង្កេតឃើញថា កូនត្រីនៅឆ្នាំនេះមានការកើនឡើងច្រើនជាងឆ្នាំមុន ដោយឆ្នាំនេះភ្លៀងធ្លាក់ដើមឆ្នាំច្រើន ហើយបឹងព្រែកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកណ្ដាល…
Read More » -
ព័ត៌មានជាតិ
កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមមូលនិធិមនុស្សចាស់ និងសំណេះសំណាលជាមួយមនុស្សវ័យចំណាស់ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ: ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមមូលនិធិមនុស្សចាស់ និងសំណេះសំណាលជាមួយមនុស្សវ័យចំណាស់ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់សប្បុរសជន វិស័យ សាសនា វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ បន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់…
Read More »