Month: November 2023
-
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តអនុវត្តគោលការណ៍សុវត្ថិភាពបី
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំរុញឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តអនុវត្តគោលការណ៍សុវត្ថិភាពបី ដែលរួមមាន ៖ ទី១. ធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវមានសុវត្ថិភាព ទី២. ធ្វើឲ្យផ្លូវមានសុវត្ថិភាព និងទី៣. ធ្វើឲ្យយាន្តជំនិះមានសុវត្ថិភាព។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក…
Read More » -
ព័ត៌មានជាតិ
ច្រករបៀងតំបន់៥ វរសនាតូចកងពលតូច ការពារព្រំដែនគោក503 គ្រប់គ្រងដោយលោកវរសេនីយ៍ទោ រឿងសារិទ្ធកំពុងតែបើកដៃ ឱ្យឈ្មួញនាំទំនិញគេចពន្ធចេញចូលដោយផ្គើននិងអនុសាសន៍ប្រមុខថ្នាក់ដឹកនាំ!!
(បន្ទាយជ័យ)ច្រករបៀងតំបន់៥ដែលល្បីខ្ទរខ្ទា តាមបណ្ដាញសារព័ត៌មានកំពុងចុះផ្សាយព្រោងព្រាត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គ្រប់គ្រងដោយលោកវរសេនីយ៍ទោ រឿងសារិទ្ធ មេបញ្ជារការកងពលតូចការពារព្រំដែនគោក 503ជំនួសលោកឧត្តមសេនីយ៍ត្រីឃួនជឿន ដែលបានទទួលមរណភាពថ្មីៗ។ ពេលនេះកំពុងតែបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធចេញចូលខុសច្បាប់ដោយផ្គើននឹងអនុសាសន៍ថ្នាក់ដឹកនាំ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។ គួរបញ្ជាក់ដែរថា÷កាលពីថ្ងៃទី 3 តុលាឆ្នាំ2023ថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដែលបានចូលរួមរៀបចំ ដឹកនាំ និងថែរក្សា ការពារក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈផេកផ្លូវរបស់ខ្លួន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្ញើសារកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារក្នុងព្រះរាជពិធីបុណ្យអុំទូក…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ
ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ។ សូមបញ្ជាក់ថា អាហារូបករណ៍ ១០០%…
Read More » -
ព័ត៌មានជាតិ
អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវមោទកភាពនិងភាពសប្បាយរីករាយប្រកបដោយស្នាមញញឹមដ៏ស្និទ្ធស្នាល ក្នុងភារកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
តាមរយៈផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ (Phnom Penh Gendarmerie) បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក អមដោយខ្លឹមសារថា៖ ” អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣! បើទោះបីជាពុំបានឈប់សម្រាកដើរលេងកម្សាន្តនិងពុំបានទៅស្រុកកំណើតជួបជុំសាច់ញាតិដូចអ្នកដ៏ទៃ តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា នៅតែមានមោទកភាពនិងសប្បាយរីករាយ ចំពោះភារកិច្ចបម្រើប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ (ទាំង នគរបាល…
Read More » -
ព័ត៌មានជាតិ
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំបញ្ជាឱ្យកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!!!
បន្ទាយមានជ័យ៖ដោយទទួលបានការអនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡាយ ឆៃលី ភេទប្រុស…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម Takahashi Fumiaki ជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ នាឆ្នាំ២០២៤ ខាងមុខ
ភ្នំពេញ ៖ ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម Takahashi Fumiaki ប្រធានសមាគមជប៉ុន- កម្ពុជា (JCA) បានគូសបញ្ជាក់ថា សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ…
Read More » -
ព័ត៌មានសិល្បះ និងកីឡា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣
ភ្នំពេញ ៖ ល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នៅទីលានបាល់ទះ វិមានពហុកីឡដ្ឋានជាតិ។ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង…
Read More » -
ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យក្រោយទឹកជំនន់ជនលិចស្រូវប្រជាកសិករបង្កបង្កើនផលស្តារឡើងវិញមាន២៥.០០០ហិកតា
បន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យក្រោយទឹកជំនន់ជនលិចស្រូវប្រជាកសិករបង្កបង្កើនផលស្តារឡើងវិញមាន២៥.០០០ហិកតាហើយរហូតដល់ថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ខេត្តបន្ទាយមានជ័យដែលរងផលប៉ៈពាល់ដោយទឹកជំនន់ដែលស្ថាភាពធ្ងន់ធ្ងរមាន២ស្រុក/ក្រុងមានស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដែលប៉ៈពាល់ស្រូវជិត៤ពាន់ហិកតាក្នុងចំណោមផែន២៦៥.០០០ហិកតាហើយរហូតដល់ពេលនេះប្រជាកសិករបានបង្កបង្កើនស្តារឡើងវិញមានផ្ទៃដី២៥.០០០ហិកតាមានស្រូវប្រភេទ (សែនក្រអូប អ៊ីអ៊ា ស្រូវ៥៤ និងអូអឹម)។ ប្រជាកសិករបានប្រាប់ថា៖ស្រូវដែលសេសពីទឹកលិចមានស្រូវធ្ងន់និងស្រូវស្រាលប្រភេទមិនប្រកាន់រដូវសែនក្រអូប និងអ៊ីអ៊ា ដែលកំពុងធ្វើខ្លួននិងចេញខ្លៈប្រឈមដោយកណ្តុរកាត់ស្រូវខូចខាត ហើយប្រជាពលរដ្ឋបង្ខំចិត្តឆក់កណ្តុរទើបអាចសេសសល់ខ្លៈនិងបានកណ្តុរលក់ក្នុង១គីឡូក្រាមតំលៃ៦,០០០ទៅ១ម៉ឺនរៀលតាមតូចធំកណ្តុរបង្កង់និងកណ្តុរប្រែង។ ប្រជាកសិករបានបញ្ជាក់ថា៖ឆ្នាំ២០២៣នេះស្រូវដែលបង្កបង្កើនផលស្តារឡើងវិញភាគច្រើនមានស្រូវសែនក្រអូប និងស្រូវស្រង៉ែ អ៊ីអ៊ា…
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
នាំកូនប្រពន្ធជិះម៉ូតូពីស្រុកម៉ាឡៃមកលេងក្មួយនៅប៉ោយប៉ែត ត្រូវរថយន្តបុ.កបា.ក់ជើ..ងបែកក្បា..លរងរបួសធ្ងន់ទាំងពីរនាក់និងកូនអាយុ៣ខួបរងរបួសស្រាល រថយន្តបង្កបើករត់គេចបាត់ស្រមោលនៅក្នុងក្រុងប៉ោយប៉ែត។
បន្ទាយមានជ័យ៖ នាំកូនប្រពន្ធជិះម៉ូតូពីស្រុកម៉ាឡៃមកលេងក្មួយនៅប៉ោយប៉ែត ត្រូវរថយន្តបុកបាក់ជើងបែកក្បាលរងរបួសធ្ងន់ទាំងពីរនាក់និងកូនអាយុ៣ខួបរងរបួសស្រាល រថយន្តបង្កបើករត់គេចបាត់ស្រមោល ហេតុការណ៍នេះមកើតឡើងនៅវេលាម៉ោង៦.៤០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ខាងកើតវត្ត ផ្សារកណ្តាល១០០ម៉ែត្រ ក្នុងភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តធន់តូចទំនងម៉ាកកាម៉ារីឆ្លាមពណ៌ខ្មៅ មិនចាំផ្លាកលេខ ធ្វើដំណើរពីលិចទៅកើតបានវ៉ាជែងរថយន្ត១គ្រឿងទៀត ឆ្លងគំនូសពុះចែកទ្រូងផ្លូវទៅបុក១ម៉ូតូគ្រឿងម៉ាកវេវ ពាក់ផ្លាកលេខ ភ្នំពេញ1V.4922 ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់ដេកស្តូកស្តឹង…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង សិក្សានៅវិទ្យាស្ថានអាហ្កា
ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង ដល់សិស្ស-និស្សិតមកពីទូទាំងប្រទេស…
Read More » -
ព័ត៌មានជាតិ
លោកបណ្ឌិត ទូច វណ្ណៈ ដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃនៅវត្តថ្លាវ ក្នុងស្រុកស្វាយអន្ទរ
ព្រៃវែង ៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកស្រី ហោ វ៉ាន់នី ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចូលរួមដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ព្រះវស្សាអស់កាលត្រីមាស នៅវត្តពោធិដ្ឋាន ហៅវត្តថ្លាវ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ចំនួន ៤វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤៥កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស
ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា ចំនួន ៤៥កន្លែង…
Read More » -
ព័ត៌មានជាតិ
ការស៊ើបអង្កេតឈានដល់ឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀនថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ!
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀន និងបញ្ជូនខ្លូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស…
Read More » -
ព័ត៌មានជាតិ
ជនសង្ស័យជនជាតិជប៉ុន ពាក់ព័ន្ធបទល្មើសឆបោកតាមទូរស័ព្ទចំនួន ២៥នាក់ ត្រូវបានបញ្ជូនចេញពីកម្ពុជា
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានបណ្តេញ ជនសង្ស័យជនជាតិជប៉ុន ពាក់ព័ន្ធបទល្មើសឆបោកតាមទូរស័ព្ទចំនួន ២៥នាក់ ត្រូវបានបញ្ជូនចេញពីកម្ពុជា នៅរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបញ្ជូនជនសង្ស័យជនជាតិជប៉ុនចំនួន ២៥នាក់ និងវត្ថុតាង ចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនយន្តហោះ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) នៅវិមានឯករាជ្យ។…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ប្តេជ្ញាបន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជននិងសិទ្ធិកុមារនៅកម្ពុជា!
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតជូនលោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជា របស់អង្គការ Unicef ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស…
Read More » -
ព័ត៌មានជាតិ
នគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ SKY KTV ឃាត់ខ្លួនមនុស្សប្រុសស្រី១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន
បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញពីភាពអស្ចារ្យនៃអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
ភ្នំពេញ ៖ អគារទីស្តីការថ្មី នៃក្រសួងមហាផ្ទៃ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…
Read More »