ព័ត៌មានសន្តិសុខសង្គម

ក្មេងស្ទាវទំនើងដែល១ក្រុមដែលកាប់ទៅលើកម្មករហាងស្រាក្រឡុងនៅមុខវេទិការសួនមានជ័យបង្ក្រាបឃាត់ទាំងអស់១១នាក់នៅក្រុងសិរីសោភ័ណ!!!

(បន្ទាយមានជ័យ)៖ក្មេងស្ទាវទំនើងដែល១ក្រុមដែលកាប់ទៅលើកម្មករហាងស្រាក្រឡុងនៅមុខវេទិការសួនមានជ័យបង្ក្រាបឃាត់ទាំងអស់១១នាក់ត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់។

លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ថា៖ក្មេងស្ទាវយុវជនទំនើងដែលចាប់កាច់គ្នាបង្ក្រាបបានមានចំនួន១១នាក់មាន១.ឈ្មោះ សែម ជីងអឺ អាយុ២០ឆ្នាំ ២.ឈ្មោះ រិន សីលា អាយុ១៨ឆ្នាំ ៣.ឈ្មោះ ផល សំណាង អាយុ១៨ឆ្នាំ ៤.ឈ្មោះ ស្រី បូខៀវ អាយុ២៣ឆ្នាំ ៥.ឈ្មោះ បូរ អាយុ១៨ឆ្នាំ ៦.ឈ្មោះ ស្រួយ ទេពពន្លឺ អាយុ១៦ឆ្នាំ ៧.ឈ្មោះ មុត សុពីន អាយុ១៧ឆ្នាំ ៨.ឈ្មោះ ថា សុខធា អាយុ១៧ឆ្នាំ ៩.ឈ្មោះ ទូច សំណាង អាយុ២០ឆ្នាំ ១០.ឈ្មោះ ហួត ហេង អាយុ១៨ឆ្នាំ ១១.ឈ្មោះ ហួត អាយុ១៦ឆ្នាំ១២.ឈ្មោះ កៅ សំណាង អាយុ១៥ឆ្នាំរស់នៅក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា៖កាលពីយប់រំលងអាត្រាធចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចវេទិការសួនមានជ័យ ស្ថិតភូមិបី សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ មានក្មេងស្ទាវទំនើងបានធ្វើសកម្មភាពកាប់ចាក់និងកាប់និងគប់គ្នាទៅវិញទៅមកបណ្តាលរបួស២នាក់និងរងការខូចខាតម៉ូតូ១គ្រឿងដែលបង្កអសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងធ្វើអោយប្រជាពលរដ្ឋមានភ័យខ្លាចធ្វើភូមិ.ឃុំគ្មានសុវត្ថិភាព។

លោកវរៈសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖ក្រោយក្មេងស្ទាវទំនើងធ្វើសកម្មភាពកាប់ចាក់គ្នាទៅវិញទៅមកកម្លាំងជំនាញចុះអន្តរាគមន៍ឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន១១នាក់ ក្រោយសាកសួរចម្លើយសារភាពថាមូលហេតុក្មេងស្ទាវទំនើង១ក្រុមកាប់ចាក់គ្នាគឺបង្កឡើងដោយក្មេងទំនើង១ក្រុមបានទៅស្រលាញស្រីរបស់ពួកគេទើបខឹងតាមកាប់ ក្រោយសាកសួរបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button