លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតបានបញ្ជាកម្លាំងក្រោមឱវាទ ចុះធ្វើការល្បាតជាប្រចាំ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងត្រួតពិនិត្យរដ្ឋបាល ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ!!!
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃសុក្រ ៨កើត ខែ ភទ្របទ ឆ្នាំ ថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២៣នេះនៅវេលាម៉ោង០១នឹង០០នាទីយប់ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អធិការរងគ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ប៉ុស្តិ៍ ចេញល្បាតចល័តជាប្រចាំដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។
សូមបញ្ជាក់ថា៖កាលពីយប់ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង ០១នឹង០០នាទីយប់ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានបញ្ជា កម្លាំងវេនប្រចាំបញ្ជា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងត្រួតពិនិត្យរដ្ឋបាល ដើម្បីភូមិឃុំមានសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ មានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខទូរស័ព្ទមានលេខ០៩៧៧៧៨០១៦៥ ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបានទាន់ពេលវេលាផងដែរ។