ឃាត់ខ្លួនយុវជន៤នាក់ចោទប្រកាន់ក្មេងស្ទាវទំនើងទំនាស់រឿងស្រីស្នេហ៍កាប់ម្ចាស់មិនបានកាប់ផ្ទៈរងការខូចខាតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ!!!
បន្ទាយមានជ័យ៖ឃាត់ខ្លួនយុវជន៤នាក់ចោទប្រកាន់ក្មេងស្ទាវទំនើងទំនាស់រឿងស្រីស្នេហ៍កាប់ម្ចាស់មិនបានកាប់ផ្ទៈរងការខូចខាតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖យុវជនដែលត្រូវឃាត់ខ្លួន៤នាក់មាន១.ឈ្មោះ រិទ្ធ ហៅម៉ី អាយុ២១ឆ្នាំ ២.ឈ្មោះ ម៉ាន់ សីហា ហៅហា អាយុ២១ឆ្នាំ ៣.ឈ្មោះ រស់ រិទ្ធី អាយុ២៥ឆ្នាំ ៤.ឈ្មោះ ដុំ ប៉ាវ អាយុ១៨ឆ្នាំរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ម៉ាន់ វណ្ណី ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានប្តឹងក្មេងទំនើង១ក្រុមចំនួន៤នាក់បានធ្វើសកម្មភាពរកកាប់ទៅលើជនរងគ្រោះនៅពេលជិៈទៅយកមិត្តភក្តិឈ្មោះ ស័ក្តិ ភេទប្រុសអាយុ១៨ឆ្នាំត្រូវបានរត់ចូលហាងអោយគេជួយជំណុចផ្លូវលេខ២ក្រោយកាប់មិននាំគ្នាទៅផ្ទៈបណ្តាលបែកកញ្ចក់ទ្វា និងកញ្ចក់បង្អួចនៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកវរៈសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងកម្លាំងជំនាញបានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន៤នាក់និងកាំបិតកាវ៉ែវ និងកាំបិតសាំម៉ូរ៉ៃចំនួន២ដើមចាប់ពីថ្ងៃទី២០ដល់២១ ខែកញ្ញា ឆ្នាំ២០២៣នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ហើយត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីធ្វើការសាកសួរតាមចម្លើយសារភាពមូលហេតុទំទាន់កើតឡើងរឿងស្រីទើបបណ្តាលទំនាស់កើតឡើងកាប់ម្ចាស់មិនបានកាប់ផ្ទៈបណ្តាលខូចខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕