ព័ត៌មានជាតិ

ស្ត្រីជានគរបាល​ម្នាក់ និងអ្នក​បើ​ក​បរជាប្អូន​ប្រុសប​ង្កើតបានស្លាប់ ក្នុងឧ​បទ្ទវហេតុគ្រោះថ្នាក់ចរាច​រណ៍ ខណៈពេលចុះបំ​ពេញការងារ​តាមការិយា​ល័យបោះឆ្នោត

(ព្រៃវែង)ស្ត្រី​ជា​នគរ​បាល​ប៉ុស្តិ៍រដ្ឋបា​លឃុំក្របៅម្នាក់ និងអ្នក​បើក​បរ​ជាប្អូនប្រុស​បង្កើត ​បានជួប​គ្រោះ​ថ្នាក់ច​រាចរណ៍​ដោយក្រឡាប់រថយន្តធ្លាក់​ចូលប្រឡាយទឹក បណ្ដាលឱ្យស្លា​ប់បាត់បង់ជីវិត​ កាល​ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២​២ ស្ថិតនៅភូមិ​សំបូ ឃុំ​ជាច ស្រុកកំ​ចាយមារ ខេត្តព្រៃវែង ក្នុងខ​ណៈដែល​កំពុងចុះបំ​ពេញការ​ងារតាមការិយា​ល័យបោះឆ្នោត

 

អធិការនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សួង សុភាក់ អាយុ២៨ឆ្នាំ រស់​នៅភូមិអណ្ដូងស្អាត ឃុំក្រ​បៅ ស្រុកកំចាយមារ ជាមន្រ្តីនគ​របាលជាតិ នៅប៉ុស្ដិ៍រដ្ឋបា​លក្របៅ នៃអធិការដ្ឋាននគរបា​លកំចាយមារ និងប្អូនប្រុស​ឈ្មោះ សួង វិសាល អាយុ១៥ឆ្នាំ។

 

លោកបញ្ជាក់ថា​ ជនរងគ្រោះទាំងពីរ​នាក់ខាងងលើ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយ​សង្គ្រោះ​បន្ទាន់ តែមិន​អាចជួយបាន ពោល​បានស្លាប់ពេ​លបញ្ជូនទៅ​កាន់មន្ទីរពេទ្យ។ក្នុងនោះ​លោកអធិការក៏​បា​នចូលរួម​សោកស្ដាយ និងចូលរួមរំ​លែកទុក្ខដល់ក្រុមគ្រួសារសព ដែល​បានបា​ត់បង់មន្ត្រីន​គរបាលយ៉ាងស​កម្មម្នាក់ ក្នុងកា​របំពេញភារកិច្ចជូនជា​តិមាតុភូមិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button