នាំកូនប្រពន្ធជិះម៉ូតូពីស្រុកម៉ាឡៃមកលេងក្មួយនៅប៉ោយប៉ែត ត្រូវរថយន្តបុ.កបា.ក់ជើ..ងបែកក្បា..លរងរបួសធ្ងន់ទាំងពីរនាក់និងកូនអាយុ៣ខួបរងរបួសស្រាល រថយន្តបង្កបើករត់គេចបាត់ស្រមោលនៅក្នុងក្រុងប៉ោយប៉ែត។
បន្ទាយមានជ័យ៖ នាំកូនប្រពន្ធជិះម៉ូតូពីស្រុកម៉ាឡៃមកលេងក្មួយនៅប៉ោយប៉ែត ត្រូវរថយន្តបុកបាក់ជើងបែកក្បាលរងរបួសធ្ងន់ទាំងពីរនាក់និងកូនអាយុ៣ខួបរងរបួសស្រាល រថយន្តបង្កបើករត់គេចបាត់ស្រមោល ហេតុការណ៍នេះមកើតឡើងនៅវេលាម៉ោង៦.៤០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ខាងកើតវត្ត ផ្សារកណ្តាល១០០ម៉ែត្រ ក្នុងភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តធន់តូចទំនងម៉ាកកាម៉ារីឆ្លាមពណ៌ខ្មៅ មិនចាំផ្លាកលេខ ធ្វើដំណើរពីលិចទៅកើតបានវ៉ាជែងរថយន្ត១គ្រឿងទៀត ឆ្លងគំនូសពុះចែកទ្រូងផ្លូវទៅបុក១ម៉ូតូគ្រឿងម៉ាកវេវ ពាក់ផ្លាកលេខ ភ្នំពេញ1V.4922 ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់ដេកស្តូកស្តឹង បែកក្បាល និងបា.ក់ ..ភ្លៅ ចំណែកកូនតូចអាយុ៣ខួបរងរបួសស្រាល។
អ្នកឃើញហេតុការណ៍បន្តថា ក្រោយពេលបុកភ្លាម រថយន្តបង្កខាងលើនេះខូចចង្ក្រៀងខាងមុខម្ខាង និងបានបើករត់គេចបាត់ស្រមោល ចំណែកម៉ូតូបែកម៉ាស៊ីន និងខ្ទិចផ្នែកខាងមុខ។ បើតាមការសាកសួរពីសាច់ញាតបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ ធ្វើដំណើរពីស្រុកម៉ាឡៃ មកលេងក្មួយនៅក្រុងប៉ោយប៉ែតក៏ជួបគ្រោះថ្នាក់តែម្តង។
ជនរងគ្រោះត្រូវបានក្រុមការងារសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យដីថ្មី ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកំពុងស្រាវជ្រាវតាមចាប់រថយន្តបង្ក៕