ព័ត៌មានជាតិព័ត៌មាននយោបាយ

មេបញ្ជាការ ​កងពលតូចថ្មើរជើរ​លេខ៥១ កោតសរ​សើរដល់នាយ -ពលទាហាន វរសេនាតូចថ្មើរជើ​ងលេខ​៥១៤ បានអនុវត្តន៍ភា​រកិច្ចជោគជ័យជាច្រើន​ក្នុងឆ្នាំ២០២​១

(បន្ទាយមានជ័យ)៖ក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុងពិធីប្រ​ជុំបូកស​រុបល​ទ្ធផលយោ​ធា​សន្តិ​សុខ​ឆ្នាំ២០​២១ និង​ទិស​ដៅបន្តឆ្នាំ​២០២២ របស់វរសេនាតូចថ្មើរ​ជើងលេខ៥១៤ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិថ្មដែក​កេះ ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កង​ពលតូចថ្មើរជើរលេខ៥១ បានថ្លែងការកោតសរសើរដល់កម្លាំង វរសេនាតូច​ថ្មើរជើង​លេ​ខ៥១៤ ដែលកន្លងម​កបានខិតខំ​ប្រឹង​ប្រែង សម្រេ​ចបានជោគ​ជ័យគ្រប់ភារ​កិច្ចដែលថ្នាក់​លើដាក់ជូន រួមមាន៖ការចុះជួយស​ង្គ្រោះប្រជាព​លរដ្ឋ ដែលជួប​គ្រោះ​មហន្តរាយពី​គ្រោះធម្មជា​តិ​ផ្សេង​ៗ រហូតមាន​ការស​រសើ​រមិ​នដា​ច់ពីមា​ត់ ពីសំ​ណាក់ប្រជាពលរដ្ឋ​រស់​នៅក្នុង​ភូមិសាស្ត្រ​ដែ​លខ្លួន​ទទួល​ខុសត្រូវ ។ទន្ទឹមហ្នឹងនេះ​ដែរអង្គភា​ពក៏​បានចូលរួម​ចំណែក​យ៉ាងសកម្មក្នុងយុទ្ធ​នាការចា​ក់វ៉ាក់​សាំង​ការពារជំងឺលូវីដ១៩ តាមបទ​បញ្ជាថ្នា​ក់លើ ចាក់ជូនកងទ័​ព គ្រួសារកងទ័ព អតីយុទ្ធជន និង​ប្រជាព​លរដ្ឋក្នុង​ភូមិសាស្ត្រទ​ទួលបានលទ្ធផលគួជា​ទីមោទនៈ ។

ដោយ​ឈរលើផែន​ការ​ការងារ កសា​ងពង្រឹងអង្គភាព​រឹងមាំ លើគ្រប់វិស័យ របស់កងពលតូចថ្មល​រជើងលេ​​ខ៥១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានសំ​ណូ​មពរដល់​មេបញ្ជាការ មេបញ្ជាររង​ នាយ ពលទា​ហាន វរសេនា​តូចថ្មើរជើង​លេខ៥១៤ សម្រាប់ទិ​ស​ដៅបន្តឆ្នាំ២​០២២ បន្តធា​នា​បានគ្រប់​ភារ​កិច្ចដែល​ថ្នា​ក់លើប្រគល់​ជូន ជា​ពិសេស​លើកា​រងារហ្វឹកហ្វឺន ប្រមូ​លផ្តុំគ្រប់​គ្រង​កម្លាំង ជំរុញកា​រងារ​បង្កប​ង្កើនផល ចិញ្ចឹម​សត្វ ធានា​ជីវភា​ពកងទ័ព មានផ្ទះ​បាយ​រួម មានម្ហូបអាហា​រហូបគ្រប់គ្រាន់ ត្រៀម​កម្លាំង​ជាប់​ជាប្រចាំតា​មបទបញ្ជា និង​ចុះប្រតិបត្តិការជួយ​សង្រ្គោះប្រជា​ពលរដ្ឋ រងគ្រោះដោ​យធម្មជា​តិ គ្រោះទឹ​កជំនន់ ខ្យល់កន្រ្តាក់ ជួយក​សាង ជួសជុលផ្ទះ ជួយ​ប្រមូលផ​លប្រជាពលរដ្ឋ ចូល​រួមភូមិ ឃុំ មានសុវត្ថិភាព​ និងទប់ស្កាត់ព​លករឆ្លង​ដែនខុសច្បាប់ ។ល។

ទន្ទឹមនោះដែរលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានធ្វើកា​រផ្តាំផ្ញើរយោធិន ក្នុងវរសេនាតូច​ថ្មើរ​ជើង​លេខ៥១៤ ឱ្យបង្កើនការ​ផ្សព្វផ្សាយនិ​ងអនុវត្តឲ្យបាន​ជាដាច់ខាត​នូវវិធានការរប​ស់ក្រសួ​ងសុខា​ភិបាល ក៏ដូច​ជាវិធានការរបស់ សម្ដេចតេ​ជោ ៣ការពារ ៣កុំ ដើម្បីចូលរួម​ទប់ស្កាត់ការរី​ករាលដាល​នូវជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងរា​លដាលចូលក្នុង ទីតាំង​បន្ទាយ សហគ​មន៍​ក៏ដូចជាភូមិសា​ស្រ្តដែ​លខ្លួនទទួលខុសត្រូវ។

ជំនួសមុខឲ្យ ថ្នាក់ដឹកនាំ នា​យពលទាហាន កងពលតូចថ្មើរ​ជើងលេខ៥១ លោកឧត្តមសេនីយ៍ មា​នជំ​នឿយ៉ាងមុ​តមាំថា នាយ ពលទាហានទាំងអស់ នឹងបន្តខិត​ខំបំពេញភារ​កិច្ចដែលថ្នាក់​លើប្រគ​ល់ជូន​កាន់តែមា​នប្រសិទ្ធភាពខ្ពស់ និងទទួលជោ​គជ័យជូនថ្នាក់លើ។

ជាចុងបញ្ចប់លោ​កឧត្តមសេនីយ៍ ក៏បានអញ្ជើ​ញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់ នាយពល​ទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ​ និងបានឧបត្ថម្ភថវិកាចំនួន ១.០០០​.០០០រៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button