ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងចុះធ្វើការ ល្បាតចល័ត នៅពេលរាត្រីដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង!

បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជា របស លោក ឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យក្រោមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង០០នឹង១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានឱ្យដឹងថាលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ក្បាលស្ពាន រួមមាន លោកនាយរង និងមន្ត្រីសរុបចំនួន៧នាក់អាវុធវែងខ្លី៣ដើមចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមទីប្រជុំជន  ភូមិក្បាលកោះ  និងភូមិអូរជ្រៅ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍ក្បាលស្ពានក្នុងការល្បាតចល័ត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ បង្កាទប់ស្កាត់រាល់មានបទល្មើសកើតឡើងជាយថាហេតុ  ជាពិសេសទប់ស្កាត់បង្ក្រាបក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច លទ្ធផលក្នុងការល្បាតចល័តត្រួតពិនិត្យឃើញថាមានភាពស្ងប់ស្ងាត់ធ៌មត្តា  និងបានបញ្ជប់នៅវេលាម៉ោង០១:២៥ នាទីយប់រំលងអធ្រាតឈានចូថ្ងៃទី២០-០៣-២០២៤ ។ដោយ៖លោកចាន់ពុធ

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button