ព័ត៌មានជាតិ

អភិបាលរង​ខេត្តកណ្ដាល ជំរុញអាជ្ញាធរស្រុកពញាឮ ​ត្រូវខិតខំ​យកចិត្តទុក​ដាក់​ផ្តល់សេវា​សាធា​​រណៈ​នានា ជូនប្រជាពលរដ្ឋ ឱ្យបានល្អស្របតា​មគោលការណ៍នីតិវិធី និងស្តង់​ដារសេវាដែល​បាន​កំណត់

ខេត្តកណ្ដាល៖ថ្លែងក្នុងពិធី​​ប្រកាសចូល​កាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុក​ពញាឮ នៅសាល​ប្រជុំសាលាស្រុកពញាឮ កាលពីរសៀលថ្ងៃទី០១ ខែ​​សីហា ឆ្នាំ២០២២ លោក នូវប៉េង ច័ន្ទតារ៉ា អភិបាលរង​ខេត្តកណ្ដាល បានជំរុញ​ឲ្យអាជ្ញាធ​រស្រុកពញាឮ ត្រូវខិត​ខំយកចិត្តទុ​កដា​ក់ផ្តល់​សេ​វាសា​ធារណៈ​នានាជូនប្រជាពលរដ្ឋ ឱ្យបា​នល្អត្រឹមត្រូវ ស្របតា​ម គោលការណ៍ នីតិវិធី និងស្តង់​ដារសេ​វាដែល​បានកំណត់ សំដៅឆ្លើយត​ប​នឹងតម្រូវការរបស់​ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ​នេយ្យ​​ភាព និងសមធម៌សង្គម។

ទន្ទឹមនឹងនោះក្រៅពីការខិតខំផ្ដល់​សេវាជូនប្រជាពលរដ្ឋ ឯកឧត្ដមអ​ភិបាលរងខេត្ត បានជំរុញដល់​អាជ្ញាធរស្រុក​ពញាឮ និងកងកម្លាំងមានស​មត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បន្តរួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹ​ងប្រែង​​​យ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ​មូមូលដ្ឋានឱ្យមាន​ការរីកចម្រើនលើ​គ្រប់វិ​ស័យ រួមមាន​​​ការអភិវឌ្ឍមូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការ​ថែ​​រ​ក្សា​​​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស​យកចិត្តទុ​កដាក់ចូលរួមយ៉ាង​សកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិ​ធានការនានា​របស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល​​​ក្នុងការបង្ការ និង​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងជំរុញ និងអនុវត្ត​យុទ្ធសាស្រ្ត​ចាក់​វ៉ាក់សាំងរបស់​រាជរដ្ឋាភិបាល​ឱ្យទទួលបានជោគ​ជ័យទាំងក្នុង​កម្រិតជាតិ និងកម្រិត​ខេត្ត ពិសេសនៅ​ក្នុងភូមិសាស្រ្ត​ស្រុកពញាឮ។

 

សូមបញ្ជាក់ផងដែរថា លោកស្រី សូត គីរីកញ្ចនា នាយិការងទីចាត់ការគ្រ​ប់គ្រងធនធានមនុស្សសា​លាខេត្តកណ្តាល ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ ជំនួសលោកស្រី ហង្ស ចន្ថា បានដល់អាណត្តិការងារ០៤ ឆ្នាំលើកទី២ ត្រូវបានផ្ទេរភារកិច្ចទៅ​កាន់​មុខ​តំណែង​​ជាអភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button