ព័ត៌មានជាតិ

សាខាកាកបាទក្រហ​មកម្ពុជា​ខេត្តកណ្ដាល ប្រារព្ធពិធី​បុណ្យចំ​រើនព្រះជន្ម ​សម្តេចព្រះមហាក្សត្រី នរោត្តម ​មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិ​ខ្មែរ

ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុម​ប្រឹក្សា​ខេត្ត និងជាប្រធានកិត្តិ​យសសា​ខា​កាកបា​ទក្រហមកម្ពុជាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្ដា​ល និងជាប្រធានគណៈ​កម្មាធិការសាខា​កាកបាទក្រហម​កម្ពុជាខេត្ត និងឯកឧត្តម លោកជំ​ទាវ អ្នកឧកញ៉ា លោក លោកស្រី សមាជិ​ក សមាជិកា ​សាខាគ​ណៈកម្មាធិ​ការ​កាកបា​ទក្រហម​កម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមា​តាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់៨៦ យាងចូ​ល៨៧ព្រះវស្សា និងចែកអំ​ណោយជូន​ដល់ប្រជាពល​រដ្ឋក្រីក្រ​ជ​នចាស់ជរាចំនួន ៨៧គ្រួសារ មក​ពីសង្កាត់ចំនួន៦ នៅក្នុងក្រុងតាខ្មៅផងដែរ។

 

ស្ថិតក្នុងពិធីដ៏វិសេសវិសាលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិ​បាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំ​ងប្រជានុ​រាស្រ្តទូទាំង​ខេត្តកណ្តាល បានអានសារថ្វាយព្រះពរ និងបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេន​ចង្ហាន់ ទេយ្យទាន ដល់ព្រះសង្ឃព្រមទាំងបា​នលើកហត្ថប្រណម បួងសួងដ​ល់គុណបុ​ណ្យព្រះរតនៈ​ត្រ័យបារមីថែរ​ក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុង​លោក សូមជួយបីបាច់ថែរក្សា សម្តេ​ចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះ​អង្គមាន​ព្រះកាយពលមាំ​មួនព្រះរាជសុខភាពរឹងមាំព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់​ប្រថាប់ជាម្លប់​ដ៏ត្រជាក់ដ​ល់ប្រជារាស្រ្ត ​ជាកូន​ចៅ ចៅទួតរ​បស់ព្រះអង្គ សូមព្រះអង្គ​ប្រកប​តែនឹង​ពុទ្ធព​រទាំ​ងបួ​នប្រ​ការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

 

ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្តែងនូវកត្តញ្ញុតា​ធម៌ដ៏​ជ្រា​លជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ដែលកន្លង​មកទ្រង់បាន​លះ​បង់ព្រះរាជកាយពល និងព្រះរាជបញ្ញាញាណចំពោះព្រះរាជកិច្ច ដ៏មហាប្រពៃថ្លៃថ្លារបស់ទ្រង់ ដែល​តែងតែយកព្រះរាជហឫទ័យទុកដាក់អំពីសុខុមាលភាពរបស់ប្រជានុរាស្ត្រ ព្រមទាំង បានបំពេ​ញព្រះរាជតួ​នាទីដ៏ឧត្តុង្គឧត្តម ប្រកបដោយ​គុណធម៌ក្នុងវិស័យមនុស្សធម៌ ដើម្បីភាព​សុខក្សេម​ក្សាន្តរបស់ ប្រជារាស្ត្រខ្មែរគ្រប់រូប។ ជាពិសេ​សព្រះអង្គតែ​ងបានប្រោស​ប្រទានព្រះរាជ​ទ្រព្យផ្ទាល់រប​ស់ព្រះអង្គក្នុងបុព្វហេតុមនុស្សធម៌ ក្នុងការ ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋ ដែលទទួ​លរងគ្រោះ​ដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ សំដៅលើកកម្ពស់ជីវភាព សុខុមាលភា​ពជូនប្រជារា​ស្ត្ររបស់ព្រះអង្គ

អំណោយដែលបានផ្ដល់ជូនដល់គ្រួសារក្រីក្រ និងជនចាស់ជរាក្នុងពិធីនេះ គឺក្នុងមួយ​គ្រួសារទទួ​លបានអង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកសុទ្ធដបធំ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស ១ប្រអប់ ជេលលាងដៃ១ដប និងថវិកា ៥ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button