ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ៖ អ្នកចរាចរណ៍​ ជួញដូរ​ ប្រើ​ប្រាស់​ និង​ផ្តល់​អាវុធ​ដោយ​ខុសច្បាប់ គ្មាន​ការ​លើ​កលែង​ជា​ដាច់ខាត ហើយ​ត្រូវស្រាវ​ជ្រាវឱ្យដ​ល់ឫសគល់​ និងចា​ត់វិធាន​ការតាមផ្លូវច្បាប់

ខេត្តព្រះសីហនុ៖ក្នុងកិច្ចប្រជុំគណៈបញ្ជា​ការឯកភាពរដ្ឋ​បាល​ខេត្តព្រះសីហនុ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព​ជូនបងប្អូនប្រ​ជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិ​យោគនៅខេត្តព្រះ​សីហនុ កាលពីរ​សៀលថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល​នៃគណៈ​អភិបាលខេ​ត្តព្រះសី​ហនុ និងជាប្រធានគ​ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍​បញ្ជាក់ថា​ ការធ្វើចរាចរ​ណ៍ លក់ដូរ និងបញ្ចេញ​អាវុធដោ​យខុសច្បាប់ ទាម​ទារឱ្យយើង​ធ្វើការ​ស្រាវជ្រាវ​រកប្រភពដើម ដើម្បី​ឈានទៅបង្ក្រាប​បានទាន់ពេលវេលា។ក្នុងនោះ​ឯកឧត្តមបា​នបញ្ជាក់ជំ​ហរយ៉ាង​ម៉ឺង​ម៉ាត់ថា យើ​ងគ្មានការលើ​កលែងជាដាច់ខាត​ ចំពោះអ្នក​ចរាចរណ៍​ ជួញដូរ​ ប្រើ​ប្រាស់​ និងផ្តល់​អាវុធដោ​យខុសច្បាប់​ ហើ​យត្រូវស្រាវជ្រាវឱ្យដល់ឫ​សគល់​ និង​ចាត់វិធា​នការតាមផ្លូវច្បាប់​។

 

ចំពោះមុខ ឯកឧត្តមគ​ណៈបញ្ជាការឯ​កភាពរដ្ឋបាលខេត្ត បានដា​ក់ចេញនូវបទបញ្ជា និងវិធា​ន​ការដូច​ខាងក្រោម

គណៈបញ្ជាកា​រ​ក្រុងស្រុក ត្រូវរៀបចំ​គោលដៅបង្កើនត្រួតពិនិ​ត្យអាវុធ ចល័តគោលដៅ និងពេ​លវេលា ដើម្បីទប់ស្កាត់​ការនាំចូលអាវុធពីខាងក្រៅ (មិនឱ្យដាក់ប៉ុស្តិ៍ជាដាច់ខាត)

ស្នង​ការដ្ឋាននគរបាលខេត្ត និ​ងកងរាជអាវុធហត្ថខេត្ត បន្តការត្រួតពិ​និត្យអាវុ​ធជាតិផ្ទុះ​នៅក្រុង​ព្រះសីហនុ និងល្បាត​ជាប្រចាំ ដោយ​ពាក់អាវការពារខ្លួនជៀសវាងគ្រោះថ្នាក់។

ពង្រឹងកា​រត្រួតពិនិត្យអាវុធ បើជួបករណី​អាវុធដែលមិនមា​នលិខិតស្នាមគ្រប់គ្រាន់​តាមគោលកា​រណ៍ នៃការគ្រប់គ្រងអាវុធ គឺត្រូវយ​កមកសួរ​នាំឱ្យបានច្បាស់លាស់។

បន្តអនុវត្តចំពោះ​ទីតាំងណាដែលកើតមានការប្រើប្រាស់អាវុធ ហើយសមត្ថកិច្ចប​ង្រ្កាបបាននៅទី​តាំងនោះ គឺត្រូវអនុវត្តវិធា​នការរដ្ឋបាលឆែកឆេរ និងត្រួតពិនិត្យទីតាំងនោះទាំង​អស់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button