ព័ត៌មានជាតិ

កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ឃាត់ខ្លួនបានចំនួន១១នាក់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ឃាត់ខ្លួនបានចំនួន១១នាក់ក្រុងប៉ោយប៉ែតបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់។

លោកឧត្តសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងវរៈការពារព្រំដែនគោក បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន១១នាក់ក្នុងនោះមានស្រី៣នាក់និងមានជនបរទេសចំនួន៦នាក់ស្រី២នាក់។

លោកបានបញ្ជាក់ថា៖ការចុះប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នៅចំណុចក្លឹបកំសាន្តយីហោ(អេស៊ីប)ស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់/ក្រុងប៉ោយប៉ែតឃាត់ខ្លួនចំនួន៤៧នាក់ស្រី២៨នាក់ធ្វើតេស្តរកឃើញអ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ស្រី៣នាក់ក្នុងនោះមានជនរទេសចំនួន៦នាក់ស្រី២នាក់មានជនជាតិថៃ៤នាក់ជនជាតិចិន២នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួន។កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ស្ថិតភូមិសាស្គ្រក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យ៣នាក់ជនជាតិខ្មែរនៅកន្លែងដោយឡែកគ្នានិងវត្ថុតាងគ្រឿងញៀនមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា៖ក្រោយចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ឃាត់ខ្លួនជនសង្ស័យ១១នាក់ស្រី៣នាក់ក្នុងនោះមាន៦នាក់ជាជនបរទេសជនជាតិខ្មែរ៥នាក់ដែលត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button