ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្នុងការរៀបចំពិធីបុណ្យវិសាខបូជា និងពិធីរាប់បាត្រព្រះសង្ឃចំនួន ១,០៦៦អង្គ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង

(ខេត្តបាត់ដំបង)៖ក្នុងកិច្ចប្រជុំពិភាក្សាកា​រងារ​ក្នុងការរៀបចំពិធីបុណ្យវិសាខបូជា និងដង្ហែ​ក្បួនទៅ​តាម​ផែន​ទាំងបី​រួមមាន ផែនប្រសូត ,ផែនត្រាស់ដឹង ,ផែនបរិនិព្វាន និងពិធី​រាប់បាត្រព្រះសង្ឃចំនួន ១,០៦​៦អង្គ ដែល​នឹងធ្វើការរៀបចំ​នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ​ខេត្តបាត់ដំបង ​នៅ​ព្រឹកថ្ងៃទី១​២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុ​ខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង​ បាន​មានប្រសាសន៍​ណែនាំដល់ក្រុមការងារ​ទាំងអស់ រៀប​ចំសមាសភាព សម្រាប់​មន្ទីរអង្គ​ភាពជុំវិញ​ខេត្តចូលលរួមឲ្យ​បានច្បាស់លាស់ ដើម្បីងា​យស្រួលរៀបចំក្បួនសម្រាប់ធ្វើការដង្ហែ និងត្រូវមា​នអ្នក​ទទួលខុស​ត្រូវតាមផែននីមួយៗ ក៏ដូចជាត្រូវមានការ​រៀបចំ​ក្រុមគ្រូពេទ្យ និងរថយ​ន្តគិលាន​សង្រ្គោះ​ឲ្យបាន​ហើយស្រេច ដើម្បីត្រៀម​លក្ខណៈក្នុង​ការរសង្រ្គោះ​ប​ឋមពេល​កំពុងដង្ហែរក្បួន​វិសាខបូជា ។ រៀបចំ​កា​រដាក់ទង់ជាតិ ទង់សាស​នា និងរៀបចំប៉ាដាពាក្យស្លោក និងពុទ្ធឱវា​ទរប​ស់ព្រះពុទ្ធ នៅតាម​ទីសា​ធារណៈ ដើមឈើនានានៅក្នុងក្រុង សម្រាប់​ឲ្យពុទ្ធបរិ​ស័ទមានកា​រយល់ដឹង​បន្ថែមទៀត​អំពីពុទ្ធឱ​វាទទូន្មានល្អៗ របស់ព្រះពុទ្ធ ដែល​បានប្រៀនប្រដៅដល់មនុស្សលោក ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button