ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​ បានទទួលមរណភាពហើយ បន្ទាប់ពី​ឆ្មាន់កាំភ្លើង​បាន​​បាញ់​ចំ​ដើមទ្រូង​ចំនួន ២គ្រាប់​ ក្នុងអំឡុងយុទ្ធនាកា​រឃោសនាមួយ

​​(ជប៉ុន)លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ បានទទួលមរណ​ភាពនាវេលា​ម៉ោង ៥និង​០៣នា​ទីល្ងាច ម៉ោងក្នុងប្រទេសជប៉ុន ​នាថ្ងៃទី០៨​ ខែកក្កដា ឆ្នាំ២០២២ ​ដោយ​គាំង​បេះដូង​លែង​ដើរ ក្រោយ​ពី​ឆ្មាន់​កាំភ្លើង​បាន​​បាញ់​ចំ​ដើម​ទ្រូង​ចំនួន ២គ្រាប់​ ក្នុងអំឡុង​យុទ្ធ​នាកា​រឃោសនា​មួយ ហើយ​ក៏​ត្រូវ​បានបញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នៅឯមន្ទី​រពេទ្យ។​នេះ​បើ​យោង​ការចុះផ្សាយ​របស់​សារព័ត៌មា​នក្នុង​ស្រុក។

 

នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោកShinzo ​Abe អាយុ​ ៦៧​ឆ្នាំ បាន​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោស​នា​មួយ​ នៅ​ខាង​ក្រៅ​ស្ថានីយ​រថ​ភ្លើង​នៅ​ក្នុង​ទីក្រុង ​Nara ​ភាគ​ខាង​កើត​ទីក្រុង Osaka ​នៅពេល​ដែល​បុរស​ម្នាក់​ដែល​ប្រ​ដាប់​ដោយ​កាំ​ភ្លើង​បាន​ដើរ​មក​ជិត​លោក ​ពី​ខាង​ក្រោយ បន្ទាប់ពី​ករណី​ផ្ទុះ​អាវុធ​២​គ្រាប់ ​លោក Shinzo Abe​ បាន​ដួល​នៅ​លើ​ដី​ ហើយ​បាន​ហូរ​ឈាមដេក​សន្ធឹង​​បាត់បង់​ស្មារតី។ ​

 

សាព័ត៌មានរបស់​ជប៉ុន​បានបញ្ជាក់ថា ជន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ជា​អ្នក​បាញ់​ មានឈ្មោះ Tetsuya Yamagami អាយុ​៤១ឆ្នាំ ​មក​ពី​ទីក្រុង​ Nara​ ត្រូវ​បាន​ចាប់​ខ្លួន។បុរសរូប​នោះ​ធ្លាប់​បម្រើ​នៅ​ក្នុង​កងទ័​ព​ជប៉ុន​រយៈពេល​បី​ឆ្នាំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button