ព័ត៌មានជាតិ

គ​ណៈបញ្ជា​ការឯកភាពរដ្ឋបាលខេត្ត​ស្ទឹងត្រែង បើ​កកិច្ចប្រជុំស្តីពី​ការពង្រឹង​សន្តិសុខសណ្តាប់ធ្នាប់ ឆ្ពោះទៅ​កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ

ខេត្តស្ទឹងត្រែង៖ ឯកឧត្ដម ស្វាយ សំអ៊ាង ឣ​ភិបាលនៃគណ:ឣភិបាលខេត្តស្ទឹងត្រែង និងជាប្រ​ធាន​គណៈ​បញ្ជាការ​ឯកភាពរដ្ឋ​បាលខេត្ត កាលពីរសៀលថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០២២ បាន​ដឹកនាំ​កិច្ចប្រជុំគ​ណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់​ ឆ្ពោះទៅកាន់កា​របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ

 

របៀបវារៈសំខាន់ៗ ក្នុងកិច្ចប្រជុំនេះរួមមាន

.មតិបើកកិច្ចប្រជុំ​ដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

.ការពិនិ​ត្យលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែមេសឆ្នាំ២​០២២​ និងទិសដៅបន្ត។

.មតិចូ​លរួមរបស់សមាជិក សមាជិកា។

.មតិ​បូកសរុប និង​បិទកិច្ចប្រជុំដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈ អភិបាលខេត្ត និងជាប្រធា​នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

 

នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង ក៏បានជំ​រុញលើកទឹកចិត្ត​បន្ថែមទៀត ដល់អាជ្ញាធរ និងកង​កម្លាំងសមត្ថកិច្ចគ្រប់​លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរ​ក្សាសន្តិ​សុខ សណ្តាប់ធ្នាប់និង ពង្រឹងការ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាមក្រុង/ស្រុក នានាក្នុងខេត្តស្ទឹ​ងត្រែង ពិសេសកិច្ចការ​ចំពោះ​មុខ ឯកឧត្តម ​អភិបាល​ខេត្ត ជ​ម្រុញ​បន្ថែមដ​ល់កងកម្លាំងប្រដា​ប់អាវុធទាំងបីប្រភេទ ត្រូវត្រៀម​លក្ខណៈរួច​រាល់ក្នុងការរៀប​ចំការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់​ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែរនឹងខិតជិតមកដល់នៅថ្ងៃខាងមុខ និងការផ្ដល់​ប័ណ្ណព័ត៌មាន​អ្នកមាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ព្រមទាំង​ផែន​ការចាំ​បាច់មួយចំនួ​នឆ្ពោះទៅ​កាន់ការបោះ​ឆ្នោតឆ្នាំ២០២​៣ និងឆ្នាំ២០២៤

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button