ព័ត៌មានជាតិ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរកិច្ចអូទ្រីស

(ភ្នំពេញ):ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង ររដ្ឋមន្ត្រីក្រសួងសុខាភិបាល នា​ពព្រឹកថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Michael Schmeiser, First Secretary & Deputy Head of Mission, Austrian Embassy ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចដែលមានក្រុមហ៊ុនអូទ្រីស មួយចំនួនបានចូលរួមផងដែរ។

នាឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអូទ្រីស ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកដំណេីរការប្រទេសឡើងវិញយ៉ាងឆាប់រហ័ស​ ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋបានរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី​ សំដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

លោកជំទាវរដ្ឋលេខាធិការ​ ក៏បានបន្ថែមថា បច្ចុប្បន្ននេះយើងបានខិតខំលើការងារជម្រុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឱ្យដើរតួនាទីគ្រឹះសម្រាប់ជំរុញការចូលរួមចំណែកសម្រេចបាននូវការគ្របដណ្តប់សេវាសុខភាពជាសាកល ហេីយក្រសួងសុខាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការងារជាច្រេីនសំដៅគ្របដណ្តប់សេវាសុខភាពជាសាកលនេះឯង។ លោកជំទាវបានបន្តថា ទោះបីយើងរស់ក្នុងបរិបទកូវីដ-១៩ តែវិស័យពាណិជ្ជកម្ម និងធុរកិច្ច​ នៅតែមានដំណើរការ និងសហការជាប្រចាំ។

ជាមួយគ្នានោះដែរលោកជំទាវរដ្ឋលេខាធិការ ក៏បានលេីកជម្រាបជូនដល់គណៈប្រតិភូធុរ:កិច្ចអូទ្រីសបន្ថែមថា ក្រសួងសុខាភិបាលតែងតែផ្តល់ការគាំទ្រដល់ក្រុមហ៊ុនឯកជនស្របច្បាប់ទាំងអស់ដែលមានបំណងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។

គណៈប្រតិភូបានថ្លែងអបអរសាទរដោយក្តីកោតសរសេីរ​ប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ គណ:ប្រតិភូ​ បានជម្រាបជូនអង្គប្រជុំពីគោលបំណងធ្វេីកិច្ចសហប្រតិបត្តិការដោយប្រេីកម្ចីអភិវឌ្ឍន៍(Soft Loan)​ ក្នុងផ្នែកសុខាភិបាល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button