ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាំយក​អំណោយឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អ​ប់រំយុវ​ជន និងកីឡា និងលោកជំទាវ កែ សួនសុភី ចែកជូនដល់កុ​មារកំព្រា វិសាខា​នៃក្តីសង្ឃឹម

(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នង​កា​រនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តម​សេនីយ៍ត្រី អេង លីហួរ ស្នងការរង លោក ស្រេ​ង សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោក សុវណ្ណ សុភា សមាជិកក្រុម​ប្រឹក្សាខេត្ត និងក្រុមការងារ បា​ននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និង​លោ​កជំទាវ កែ សួនសុភី មានដូចជា គ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនដល់កុមារកំព្រា នៅម​ណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ស្ថិតនៅក្នុងភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុក​មង្គលបូរី ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បា​នពាំនាំនូវកា​រសួរសុខទុក្ខពីសំណាក់ ឯក​ឧត្តម និងលោកជំទាវ ចំពោះក្មួយៗ​កុមារកំព្រាទាំងអស់ និងសូម​អំពាវនាវ ដល់ក្មួយៗ ​ពេលសិ​ក្សា​ត្រូវខិត​ខំរៀនសូត្រ ស្តាប់ដំបូន្មាន​លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយ​ជាទំពាំងស្នងឬស្សី ជាកូនល្អ សិ​ស្សល្អ និងជាក្មេងល្អ​សម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យ​លោកគ្រូអ្នក​គ្រូ ម៉ែដោះ និងក្មួយៗ​ត្រូវបន្តអនុវត្តវិធានការសុខាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីគេ​ចផុតពី​ជំងឺកូវីដ១៩ ផងដែរ។

 

អំណោយដែលត្រូវ​ចែកជូនដល់កុមារកំព្រារួមមានៈ

អង្ករ ចំនួន ៥០ ការ៉ុង ស្មើនិង ២,៥០០គីឡូ

មី ចំនួន ២០០ កេសធំ (,៤០០កេសតូច)

ទឹកសុទ្ឋវីតាល់ ចំនួន ២០០ កេស

– ​ទឹកដោះគោ ចំនួន ៥០ កេស

ទឹកសណ្តែក ចំនួន ៥០ កេស

ថវិកា ចំនួន ១០០០ ដុល្លារ(មួយពាន់ដុល្លារ)ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button