សមត្ថកិច្ចថៃ ឃាត់ខ្លួនជនជាតិថៃ២នាក់ ខ្មែរម្នាក់ រឹបអូសបារីបរទេសម៉ាកផ្សេងៗ”៣,៨៩៥សុង នឹងរថយន្ត១គ្រឿង នៅព្រំប្រទល់ស្រុកខ្លងហាត-ស្រុកអារញ្ញ
(ថៃ)៖ក្រោយពីប្រទះឃើញរថយន្តបើកកអាប់ឃ្លង់ នៅក្នុងទឹកដីភូមិផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ មានការសង្ស័យ សមត្ថកិច្ចផ្នែកស៊ើបអង្កេតថៃ សហការជាមួយ មេភូមិសាប់ភ្លូខាងជើង ឃុំបេនចះខន ស្រុកខ្លងហាត ខេត្តស្រះកែវ នឹងមេភូមិ១០ ឃុំផានសឹក ស្រុកអារញ្ញ ប្រទេសថៃ ហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ខណៈសមត្ថកិច្ចបើកទ្វារឃ្លុបរថយន្ត ម៉ាកតូយ៉ូតា រីវ៉ូ ព៌ណខ្មៅ ប្រទះឃើញបារីបរទេសគេចព័ន្ធជាច្រើន ឈានដល់ការឃាត់ខ្លួនបុរស៣នាក់ មានថៃ២នាក់ នឹងខ្មែរម្នាក់ នៅព្រឹកថ្ងៃទី២៨កក្កដា ២០២២ យកទៅសួរចម្លើយ ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ បុណ្យប្រាដាប់ ចៃភក្ដី អាយុ៣៥ឆ្នាំ ជាជនជាតិថៃជាអ្នកបើករថយន្ត,ចាន់មិន បុណ្យសុភា អាយុ២៥ឆ្នាំ ជនជាតិថៃ នឹង ដូង រា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានបារីបរទេសម៉ាកផ្សេងៗ រួមមានៈម៉ាក:LUXURYចំនួន១,១៣២សុង ស្មើនឹង១,១៣២០កញ្ចប់,ម៉ាកGOLDចំនួន១,៨៦៣សុង ស្មើនឹង១៨,៦៣០កញ្ចប់,ម៉ាកIZAចំនួន៣៥០សុង ស្មើនឹង៣,៥០០កញ្ចប់,FINEចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកLAPINចំនួន៣០០សុង ស្មើនឹង៣,០០០កញ្ចបើ,ម៉ាកARAចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកCOWBOYចំនួន៥០សុង ស្មើនឹង៥០០កញ្ចប់ សរុបទាំងអស់៣,៨៩៥សុង ស្មើនឹង៣៨,៩៥០កញ្ចប់។ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ បញ្ជូនប្រគល់ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទាំងអស់ ទៅឲ្យមន្រ្តីជំនាញស្រុកអារញ្ញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕