ព័ត៌មានជាតិ

ពិធីបើកអង្គ​សន្និបាតបូកសរុប​លទ្ឋផលការងា​រឆ្នាំទី១ ឆ្នាំទី២ និងលើកទិសដៅការ​ងារសម្រាប់​ឆ្នាំទី៣ អាណត្តិទី​៦ របស់សមាគមមិត្តដើម្បីមិត្ត

ខេត្តកណ្ដាល៖ថ្លែងក្នុងពិធី​បើកអង្គស​ន្និបា​តបូកសរុបលទ្ឋផលកា​រងារឆ្នាំទី១ ឆ្នាំទី២ និងលើក​ទិស​ដៅ​ការងារ​សម្រាប់ឆ្នាំទី៣ ​អា​ណត្តិទី៦ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលា​គ​រុកោស​ល្យ និងវិក្រឹត្យការខេ​ត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបា​លខេ​ត្តកណ្ដាល បានវាយតម្លៃខ្ពស់ និងកោតស​រសើរ​ចំពោះការ​ផ្តួចផ្ដើម​គំនិតបង្កើតឡើងនូ​វ​សមាគម​ន​នៅ​ក្នុង​ខេត្តកណ្តាល។ ឯកឧត្តម​បញ្ជាក់ថា រដ្ឋបាល​ខេត្តកណ្តាល​សូម​គាំទ្រ និង​ទទួលស្គាល់ថា សមា​គម មិត្តដើម្បីមិត្ត គឺជា​សមាគមមួ​យ​ដែលអនុវត្ត​បានល្អប្រសើររាល់​ការងាររប​ស់ខ្លួនស្រ​បតាមលក្ខន្តិកៈ​របស់សមាគម​ដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងម​ហាផ្ទៃ។

 

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល បានកោតសរសើរចំពោះ​សកម្ម​ភាពរបស់សមា​គមដែល​បានចូលរួម​ជួយឧបត្ថម្ភនូវ សម្ភារៈ ថវិកា ដល់កងទ័ព​ជាតិឈរជើង​នៅតំបន់ប្រា​សាទ​ព្រះវិហារ ដើម្បីទប់ស្កាត់ប្រ​ឆាំង​នឹងសត្រូវឈ្លានពាន​បូរណ​ភាពទឹកដី នៃមាតុភូមិរបស់​យើង​ក្នុងរយៈ​ពេ​លកន្លងទៅ និ​ងគាំទ្រដល់សក​ម្មភា​ពមួយចំនួនទៀតរប​ស់សមាគមដែល​បានចូលរួមជា​បន្តប​ន្ទាប់ក្នុងការងា​រមនុស្សធ​ម៌ជាមួយសាខាកាកបាទក្រហ​មកម្ពុជាខេត្ត ក៏ដូចសកម្មភា​ពចូលរួម​ជាមួយ​រដ្ឋបាលខេត្ត ប្រយុទ្ធប្រ​ឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ។ទន្ទឹមនោះ​ឯកឧត្តមស្នើ​សុំឱ្យ​សមាគ​មមិត្ត ដើម្បីមិត្ត​ អនុវត្តនូវ​កិច្ចកា​រ​ខា​ងលើ​នេះជាបន្តទៀតផងដែរ។

 

លោក រស់ លន់ ប្រធានសមាគមមិត្តដើម្បីមិត្ត បានបញ្ជាក់ថា សមាគម​បង្កើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦ គិតមកទល់ឆ្នាំ២០២២នេះ សមាគមបាន​ដំណើរការ អស់រ​យៈពេល ១៦ ឆ្នាំកន្លង​មកហើយ។បច្ចុប្បន្ននេះ សមាគមមិត្តដើម្បីមិត្ត មានសមាជិកសរុបចំនួន ៤៧០ ​នាក់ក្នុងនោះស្ត្រី ១០​១ នាក់។ លោកប្រធានសមាគម បន្តថា សមាគមមិត្តដើ​ម្បីមិត្ត បានកំណ​ត់គោលដៅច្បាស់​លាស់​របស់ខ្លួន​គឺចូល​រួមពង្រឹងពង្រីកសាមគ្គីភាពឱ្យទូ​លំទូលាយនៅក្នុងសង្គមជាតិ និងចូលរួម​ថែរក្សាការ​ពារ​សន្តិភាព នៃប្រទេសជា​តិ ដែលជាបំណងប្រាថ្នានៃមនុស្សគ្រប់រូប ដោយមិន​បម្រើផលប្រ​យោជន៍​ឱ្យគណបក្សនយោបា​យណាមួយឡើយ។ សមាគមមិត្តដើម្បីមិត្ត ក្នុងរយៈ​ពេល​កន្លងមក សមាគមមិ​នត្រឹមតែ​បានអនុវ​ត្តគោលន​យោបា​យជួយដោះស្រាយការ​លំបាកជូនស​មាជិករប​ស់ខ្លួនប៉ុណ្ណោះទេ សមាគម​ថែមទាំងបានរួមចំ​ណែកក្នុងការងារសង្គមទៀតផង ដូច​ជាការចូលរួម​ចំណែកជួយឧ​បត្ថម្ភនូវ សម្ភារថវិកាមួយចំនួនដល់​កងទ័ពជាតិឈរជើងការពារ​បូរណភា​ពទឹកដីនៅតំប​ន់ប្រាសាទ​ព្រះវិហារ​ក្នុងរយៈពេលកន្លងមក បានចូលរួមចំណែកជា​មួយសាខា​កាកបាទក្រហម​កម្ពុជាខេត្តនៅ​ក្នុងវិ​ស័យ​មនុស្សធម៌ ជួយសម្រាល​ការលំបាក​ នៃគ្រួសារងាយរងគ្រោះ គ្រួសាររងគ្រោះដោយ​គ្រោះ​មហន្តរាយផ្សេងៗ និងការចូលរួមចំណែ​កជាមួយរដ្ឋបាល​ខេត្ត ក្នុងកា​រប្រយុទ្ធប្រឆាំ​ងការឆ្លងរាត​ត្បាត នៃជំងឺកូវីដ១៩ ជាដើមផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button