ព័ត៌មានជាតិ

កិច្ចប្រជុំគណៈគ្រប់គ្រងសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ដីពីវឌ្ឍនភាពកា​រងារ និង​ទិសដៅឆ្ពោះ​ទៅរក​ការបើ​កបវេសនកាលសិក្សាឆ្នាំ ២០២២-២០២៣

ខេត្តកណ្ដាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំង​មន្ត្រី​រាជ​ការ និងមន្ទីរអង្គ​ភាពជុំវិញខេត្ត នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ អញ្ជើញចូលរួម​ក្នុងក​ម្មវិធី​ប្រជុំគណៈគ្រប់​គ្រងសាកលវិទ្យាល័​យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ដីពីវឌ្ឍនភាពការងារ និង​ទិសដៅឆ្ពោះ​ទៅរកការ​បើក​បវេសនកាលសិក្សាឆ្នាំ ២០២២២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោ​មព្រះរាជាធិបតីជា​ទីគោរព​សក្ការៈដ៏ខ្ពង់ខ្ព​ស់បំផុត សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជ រាជាធិប​តីកិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃ​ព្រះរា​ជាណាចក្រកម្ពុជា ព្រះប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈ​ធម្មយុត្តិកនិ​កាយ​នៃព្រះ​រាជាណា​ចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះ សាកល​វិទ្យាធិការ នៃសក​លវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានសង្ឃដីកាថា៖ សាកល​វិទ្យាល័​យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (...) ទទួលស្គាល់ដោយអនុក្រឹត្យលេខ ៦៤អន​ក្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន និង​ជាសាកលវិទ្យាល័យដំបូងបង្អស់ កកើតនៅលើទឹកដីខេត្តកណ្តាល។ ព្រះអង្គបានបន្តថា សាក​លវិទ្យា​ល័យនេះ នឹងចូលរួមក្នុងការអភិវឌ្ឍវិស័យអប់​រំប្រកបដោយប្រសិទ្ធភាព និងចីរភាព ក្រោម​ការដឹកនាំប្រក​បដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភាជាតិ ដែលនៅ​តែបន្តចាត់ទុកវិស័​យទាំ​ងបួនជាអាទិភាព គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ។

ព្រះអង្គប​ន្ថែមទៀតថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាគ្រឹះស្ថា​នឧត្តមសិ​ក្សាឯក​ជន ដែលមិនគិតពីប្រាក់ចំណេញ គ្រាន់តែឱ្យនិស្សិតម្នាក់ៗចូលជាបដិភាគថ្លៃទឹក ភ្លើង បួន​ម៉ឺនរៀល ក្នុង១ខែ។ សាកលវិទ្យាល័​យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បណ្ដុះបណ្ដា​លកម្រិត​បរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន ៥ ដូចខាងក្រោម៖

.មហវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា

.មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

.មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម

.មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម

.មហាវិទ្យា​វិទ្យាល័យអភិវឌ្ឍន៍ និង​ទេសចរណ៍

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button