ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយ​ខ្យល់ក​ន្រ្តាក់ នៅស្រុកអូរជ្រៅ ទទួលបានការឧបត្ថម្ភស័ង្កសី ពីឯក​ឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០២២ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ សា​រ៉ុម មេបញ្ជាការ វរសេនាតូចថ្មើរ​ជើងលេខ៥១៣ ដឹកនាំកម្លាំងសរុបចំ​នួន ២៥នាក់ នាំយក​ស័ង្ក​សី ដែ​ល​ជាអំណោ​យដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទា​វ សហការជាមួយ ប៉ុស្តិ៍​នគរ​បា​ល អាជ្ញាធរមូលដ្ឋាន ចុះជួយជួ​ស​ជុលផ្ទះជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ​​យាយអ​ត ឃុំកុត្ត​សត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្រ្តាក់ នេះបានកើតឡើងកាលពីកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១ខ្នង។

អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯក​ឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយ​កចិត្តទុកដាក់​ដល់សុខ​ទុក្ខប្រជាព​លរដ្ឋទូ​ទៅជួប​ការលំបាក និងជួប​គ្រោះមហន្តរាយផ្សេងៗ និងសូម​ឯកឧត្តម និងលោកជំទាវ មានសុខ​ភាពល្អប​រិបូរណ៍ ទទួល​ជោគជ័យគ្រប់ភារកិច្ច ជូនជា​តិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងសូមគាំ​ទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនា​យករដ្ឋមន្រ្តីនាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button