ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញជា​អធិបតីក្នុងពិ​ធីផ្សព្វផ្សាយ​របប​សន្តិសុ​ខស​ង្គ​មផ្នែក​ប្រា​ក់​សោធន សម្រា​ប់​បុគ្គល​ទាំងឡាយណា ដែលស្ថិតនៅក្រោមបញ្ញត​នៃច្បាប់ ស្តីពី​ការងារ

ខេត្តព្រះសី​ហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក​ថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០២២ អញ្ជើញសំណេះសំ​ណាល​ជាមួយកម្មករ កម្មការិនី​ និងពាំ​នាំការសាក​សួរសុខ​ទុក្ខ និង​សេចក្តីនឹក​រលឹកពីសម្តេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ច​ក្រកម្ពុជា ព្រមទាំង​ផ្សព្វផ្សាយរ​បបសន្តិសុខសង្គ​មផ្នែកប្រាក់សោ​ធន សម្រាប់បុគ្គល​ទាំង​ឡាយ​ណា​ដែលស្ថិតនៅក្រោ​មបញ្ញតនៃច្បាប់ ស្តីពីការងារជូ​នកម្មករ កម្មការិនីរោងចក្រ Hing Lee (Cambodia) Co,Ltd ប្រមាណ ៣០០នាក់ នៅតំបន់សេដ្ឋកិច្ចពិ​សេសបិតត្រាំង ស្ថិតនៅ​ឃុំបិត​ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជា្ជជីវ:ខេត្តព្រះសីហនុ បានរាយការ​ណ៍ពី​សកម្មភាពការងារ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេ​សបិតត្រាំង ស្រុកព្រៃនប់ ដែលមានរោងចក្រ សហ​គ្រា​ស​បានចុះបញ្ជីចំនួន២១២ ដែលមានកម្មករសរុបចំនួន ២៥.០៤៦នាក់ ស្រី ១៣.៤៤៨នាក់។

នាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់​ចេញនូវយុទ្ធ​នាការផ្សព្វផ្សា​យរបបស​ន្តិសុខសង្គមផ្នែ​កសោធនជូនកម្មករ កម្មការិនីនៅតាមរោងចក្រ សហគ្រាស​ក្នុងទូទាំង​ប្រទេស ស្តីអំពីអត្ថប្រយោ​ជន៍ដែលទទួលបានពីរ​បបសន្តិសុខសង្គមមានចំនួន៣

ទី១.រប​បសន្តិសុខ​សង្គម ផ្នែកគ្រោះថ្នាក់កា​រងារដាក់ឱ្យដំណើការនៅឆ្នាំ២០០៨

ទី២.របបសន្តិសុខ​សង្គម ផ្នែកថែទាំសុ​ខភាព ដាក់ឱ្យដំណើរការនៅឆ្នាំ២០១៦ និង​

ទី៣.របប​សន្តិសុខ​សង្គមផ្នែកសោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការទទួលបាន​អត្ថប្រយោ​ជន៍ពីរាជរដ្ឋាភិបាល បាននឹងកំពុង​តែគិ​តគូរជូនដល់កម្មករ ក​ម្មការិនីនៅតាមបណ្តារោងចក្រ សហគ្រាសនៅទូទាំងប្រទេស ហើយ​កន្លងម​កក៏មានកម្មករ កម្មការនីរប​ស់យើងបាន​ទទួលនូវអត្ថប្រ​យោជន៍ពីរ​បបសន្តិសុខ​សង្គមផ្នែក​គ្រោះថ្នាក់ការងារ និងថែទាំ​ងសុខភាពផងដែរ។ការផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំ​ណងឱ្យប​ងប្អូនកម្មករ កម្មការិនីរបស់យើ​ងមានការយល់ដឹង​កាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងការទាមទា​រអត្ថប្រយោជន៍​ពីរបបសន្តិសុខសង្គម ស្រប​ពេលដែលកម្ពុជាទទួលបានសុខសន្តិភាព និងការអ​ភិវឌ្ឍរីកច​ម្រើនលើគ្រប់វិស័យ ដែលជាសកម្ម​ភាពរបស់ប​ងប្អូនដែល​បានចូលរួមចំណែ​កយ៉ាងផុលផុស

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button