ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល

ខេត្តកណ្ដាល៖ថ្លែងក្នុងពិ​ធីប្រកាសចូលកាន់មុខ​តំណែងជា ​អភិបាល នៃគណៈ​អភិបាលក្រុង​តាខ្មៅ នា​ព្រឹ​កថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅ​សាលាក្រុងតាខ្មៅ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈអភិបាលខេត្តកណ្ដាល សង្ឃឹមយ៉ាងមុតមាំថា លោកគ​ណៈ​អភិបាល​ក្រុង​តាខ្មៅថ្មី ដែលទើបទ​ទួ​ល​បាន​ការតែងតាំង ត្រូវ​ប្រើប្រាស់​នូវ ចំណេះ​ដឹង ជំនាញ និងបទ​ពិសោធន៍​ការងារ រួមកម្លាំង​សាមគ្គី​ជាធ្លុងមួយ ជាមួយ​គណៈអ​ភិបាលក្រុង ​ដើម្បីបម្រើប្រជាពល​​រដ្ឋក្នុងមូ​លដ្ឋាន តាមរយៈ​ការកសាង អ​ភិវឌ្ឍក្រុង ឱ្យមានការរី​កចម្រើនលើគ្រប់វិស័យ ដែល​ជាមូល​ដ្ឋានគ្រឹះក្នុង​ការទ្រទ្រ​ង់ដល់កំណើន​សេដ្ឋកិច្ច និងកា​រកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។ជាពិសេសត្រូវពង្រឹងអភិបាលកិច្ចល្អ និងអនុ​វត្តឱ្យ បានជាប់ជានិច្ច នូវបាវចនា២ និងអភិក្រម៥ ដែលត្រូវបានដាក់ចេញដោយ សម្តេច​តេជោ នាយករដ្ឋមន្ត្រីគឺ៖ បាវចនា២ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និង វះកាត់»

ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើដល់លោកអភិបាលក្រុង ដែលទើ​បទទួលការ​តែងតាំ​ងថ្មី ក៏ដូចជាថ្នាក់ដឹ​កនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលក្រុងតាខ្មៅ ទាំងមូល ត្រូវបន្ត​យកចិត្តទុកដាក់រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់​ឱ្យបានជាអ​តិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ បញ្ហាគ្រឿង​ញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង របស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ ។ បន្ដ​ទប់ស្កា​ត់ឱ្យបានម៉ឺងម៉ាត់នូ​វការរំលោភ ទន្ទ្រានយកដីសាធារណៈ​របស់រដ្ឋ ហើយរាល់ការចេញ លិខិត​បញ្ជាក់​ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ បន្តខិតខំ​យកចិត្តទុក​ដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និង​កែលម្អការផ្តល់​សេវារដ្ឋបាល​តាមការិយាល័យច្រកចេ​ញចូលតែមួយនៅរដ្ឋបាលក្រុង ដែល​ទើប​ត្រូវបាន​កែសម្រួល​បែបបទ និងនី​តិវិធីនៃផ្តល់សេ​វាស្របតាមរ​ចនាសម្ព័ន្ធ និងមុខងារថ្មី ដោយ​ត្រូវយ​កចិត្តទុកដា​ក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈ​របស់មន្ត្រីក្នុង​ការបំពេញ​ការងាររបស់​ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួ​លបានសេវារដ្ឋបាលកា​ន់តែងាយស្រួល ឆាប់រហ័ស មានតម្លា​ភាព និងគណ​នេយ្យភាព

សូមបញ្ជាក់ផងដែរថា លោក ឃឹម សំភារ ត្រូវបា​នរាជរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាល នៃគណៈអ​ភិបាលក្រុងតាខ្មៅ ជំនួសលោក នូ សុវណ្ណារ៉ា ត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើ ការងារនៅ​រដ្ឋបាលខេត្ត​កណ្តាល

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button