ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា ដឹកនាំក្រុម​ការងារចុះ​ទស្សន​កិច្ច​សិក្សាការងារកសា​ងពង្រឹងអង្គភា​ពរឹ​ងមាំលើ​គ្រប់វិស័យ អង្គភាពចំ​ណុះកងពល

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូច​ថ្មើ​រជើ​ងលេខ៥១ នាថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹ​ងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានដឹកនាំ​នាយទា​ហានចំណុះទីបញ្ជា​ការកងពលចុះធ្វើ ទស្សន​កិច្ចសិក្សា ការងារកសាងពង្រឹ​ងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពកងអនុសេនាធំ ការពារអា​កាស និង ការិយាល័យហ្វឹកហ្វឺន និងការិយាល័យទី៣ ស្ថិតនៅទីបញ្ជាការកងពល ភូមភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អញ្ជើញចូលរួមមាន លោកមេបញ្ជា​ការរង​កងព​ល លោកនាយសេនាធិការរង លោកនាយ​ការិយាល័យ​ទាំង៩ កងអនុសេ​នាធំចំណុះ​កងពល ផ្នែកជំនាញ ។

លោកមេបញ្ជាការរង​កងពល បានអញ្ជើញ​ទស្សនាតាមខ្លឹមសារនិមួយៗ និងបាន ថ្លែងកោតស​រសើរដល់​អង្គភាពទាំង២ ដែលបានខិតខំ​យកចិត្តទុកដាក់អនុវត្ត​តាមផែនការដែលថ្នាក់​លើប្រគ​ល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភា​ពរឹងមាំលើគ្រប់វិស័យ ។

ក្នុងនោះដែរលោក​ឧត្តមសេនីយត្រី ជុំ សេដ្ឋា បានដាក់ផែនការ ឱ្យគ្រប់អង្គភាពបន្ត​ខិតខំការងារក​សាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំ​ងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួន​លើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធា​នការ៣កុំ ៣ការពារ និងវិធានការសុខាភិបាល ការពារការឆ្លងរីរាលដាលជំងឺកូវីដ១៩ ចូលក្នុងអង្គ​ភាព និងសហឋកមន៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button