ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ជំរុញដល់​អភិបា​លរងខេត្តទាំង១​០រូប ត្រូវខិ​តខំអ​នុវត្តតួនាទី និង​ភារកិច្ច​ការ​ងារ​របស់​ខ្លួន​ឱ្យមា​នប្រសិទ្ធភាពខ្ពស់ ប្រកបដោយ​ការទទួ​លខុសត្រូវ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា បែងចែកប្រគល់ភារកិច្ច ការទទួលខុសត្រូវ របស់គណ:អភិបាល​ខេត្ត និងពិនិត្យ តាមដាន ជម្រុញការដោះស្រាយការងាជាអាទិភាពនានា របស់​រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបាលខេត្តកណ្តាល បានជំរុញដល់ អភិបា​លរងខេត្តទាំង១០រូប ត្រូវខិតខំអនុវត្តតួនាទី និងភារ​កិច្ច​ការងាររបស់​ខ្លួនឱ្យមា​នប្រសិទ្ធភាពខ្ពស់ ប្រកប​ដោយការទទួលខុសត្រូវ ស្របទៅតាម​សេចក្តី​សម្រេច ស្តីពីការបែង​ចែកតួនាទី ភារកិច្ច និងរបៀបរប​បធ្វើការងារដែ​លរដ្ឋបាលខេត្ត​បានប្រគល់ជូ​ន

ឯកឧត្តមបញ្ជាក់ថា ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ការងារដែលសំខាន់បំផុតនោះគឺ ត្រូវ​បំពេញមុខ​ងារ និងទទួលខុសត្រូវក្នុងការអ​នុវត្តតួនាទី ភារកិច្ច ដែលបានប្រគល់ជូន ត្រូវទទួលខុស​ត្រូវចំពោះមុ​ខអភិបាលខេត្តលើភារកិច្ចនានាដែលបានប្រគល់ ហើយត្រូវរួមជាមួយ​អភិបាលខេត្ត ទទួលខុ​សត្រូវអំពីការសម្រេច និងសកម្មភាពក្នុងគណៈអភិបាល។ ជាងនេះទៅទៀត ត្រូវរួម​គ្នាដឹកនាំ គ្រប់គ្រងកិច្ចការរដ្ឋបាល​ដែនដី ការពារសន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និង​លើកកម្ពស់​ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ នៅក្នុង​ខេត្ត​ស្របតាមគោលន​យោបាយរបស់​រាជរដ្ឋាភិ​បាល ច្បាប់ លិខិតបទដ្ឋានដែល​នៅ​មានតម្លៃជាធរមាន​។ ​បន្ថែម​ពីលើនេះ ឯកឧត្តម​អភិបាលខេត្ត ក៏បានស្នើ ដល់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពា​ក់ព័ន្ធទាំងអស់ ត្រូវបន្តខិត​ខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ រួមគ្នាអភិវឌ្ឍន៍​ខេត្តឱ្យរីកច​ម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានជាប្រចាំ ដើម្បីដឹងពីសុខ ទុក្ខរបស់ប្រជាពលរដ្ឋ សំដៅជួយដោះស្រាយ​រាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button