ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើ​កការដ្ឋានសាងសង់ស្ពានអាកា​ស ក្នុងរាជធានីភ្នំ​ពេញ​ចំនួន០២​បន្ថែម​ទៀត

រាជធានីភ្នំពេ​ញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជានៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសី​ហា ឆ្នាំ២០២២ បានអញ្ជើញ​ជាអធិបតីបើ​កការដ្ឋានសា​ងសង់ស្ពាន​អាកាសក្នុង​រាជធានីភ្នំ​ពេញចំនួន០​២បន្ថែមទៀត ដែលមា​នតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

ស្ពានអាកាសដែលសា​ងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុ​ចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិ​ថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹក​ដីខណ្ឌ​ចំការម​ន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុ​ចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិ​ថីស​ម្ដេច​ចៅហ្វាវាំងវរវៀ​ងជ័​យ​អធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។

ស្ពាន​អាកាសទាំងពីរនេះ សាងសង់ដោ​យក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយ​ចំណា​យថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។

ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថី​សម្តេចតេ​ជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយ​វិថីកងយោ​ធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំ​ណា​យពេល​សាងសង់ ៣៦ខែ។ដោយឡែកស្ពានអាកាសចំណុចប្រសព្វម​ហាវិថីសហព័ន្ធរុស្ស៉ី ជា​មួយ​មហាវិថីសម្ដេចចៅ​ហ្វាវាំងវរវៀងជ័យ​អធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០​,០០០ដុល្លារអាមេរិ​ក ចំណាយ​ពេលសាងសង់ ១៦ខែ។

សម្តេចតេ​ជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការសាងស​ង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកា​សក្នុងរាជធានីភ្នំពេញ គឺជាប្រើ​យុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្កត្នោត មានន័យថា យកលុយចំ​ណូលពីការ​វិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តថា រហូតពេ​លបច្ចុប្បន្នររាជធានីភ្នំពេញ បានចំណាយលើ​ការ​សាងសង់ទាំ​ងស្ពានឆ្លងទន្លេ និងស្ពានអាកា​សសរុបថវិកាជាង ២២៦លានដុល្លារអាមេរិកហើយ ។នៅ​ថ្ងៃនេះ សម្តេចតេ​ជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បង្ហើប ថា រាជរដ្ឋាភិ​បាលកំពុង​សិក្សាប​ង្កើតក្រុងល្វាឯ​មនា​ពេលខាងមុខផងដែរ

ទាក់ទងទៅនឹងរឿងប្រជាពលរដ្ឋប្រមូលផ្ដុំនៅភ្នំគូលែន ដែលអ្នកខ្លះរត់ចោលផ្ទះ រត់ចោ​លការងា​រនោះ​ សម្តេចតេជោ ហ៊ុន សែន ​សូមអភ័យទោសចំ​ពោះរដ្ឋាភិបាលកូរ៉េ ជ​ប៉ុន និងថៃ និងសូម​កុំឱ្យ​ដាក់​ពាក្យបណ្តឹងលើ​ពលករ​ ដែលរត់ចោ​លការងារ ព្រោះចាញ់​បោកការឃោ​សរបស់ លោក ខឹម វាស​នា។ សម្តេចតេជោបានមា​នប្រសាសន៍បញ្ជាក់ថា បំណង លោក ខឹម វាសនា ចង់បានកា​រប្រើក​ម្លាំង ដើម្បីប្រែក្លាយពី​រឿងជំនឿ ទៅជារឿង​នយោបាយ។ សម្តេចតេជោបានថ្លែងថា ភ្លាមៗ​សម្តេច​បាន​បញ្ជាទៅកង​កម្លាំងត្រូ​វប្រយ័ត្នមិនឱ្យចូលក្នុង​អន្ទាក់របស់ លោកខឹម វា​សនា នោះឡើយ។ ទោះ​ជាយ៉ាងណាក៏​ដោយសម្តេចតេជោបានថ្លែងថា លោក ខឹម វាសនា អត់បានអំពាវ​នាវអោយ​ប្រជាពលរដ្ឋងើបប៉ះ​បោរដល់រាជរដ្ឋាភិបាល ឬឱ្យប​រទេសកាត់ជំនួយពី​កម្ពុជានោះឡើយនៅ​ពេល​កើតមានព្រឹត្តិការណ៍ជួ​បជុំនៅចម្ការ លោកខឹម វាសនា ​សម្តេចបា​នដាក់ចេញបទបញ្ជាចំ​នួនពីរ ទី១ ត្រូវការពា​រសន្តិសុខឱ្យបានកុំឱ្យបា​តដៃទី២ ឆ្លៀតប្រើបង្កើត​រឿងផ្សេងៗ និងទី ដាច់ខា​តមិនឱ្យ​ទៅដណ្តើមដី​នៅរុណតាឯកនោះទេ។​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដីនៅរុន​តា​ឯកអត់មានត្រូវបែកចែ​កឱ្យអ្នកគាំទ្រ ខឹម វាសនា នោះឡើយ។បើ ខឹម វាសនា ចិត្តល្អគួរបែង​ចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំ​ទ្រទៅ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button