ព័ត៌មានជាតិ

ពិធីប្រគល់ ទទួល​ថវិកាវិភាគទាន ដើម្បីអបអ​រខួបលើ​កទី ១៥៩ ទិវាពិភព​លោកកាកបាទក្រហម និង​អឌ្ឍ​ចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២

(ព្រៃវែង)៖ឯកឧត្តម ជា សុមេធី ប្រធានគ​ណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ ជា​ ផល្គុន​ អនុប្រធាន​កិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត នា​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួល ថ​វិកាវិភាគទាន ដើម្បីអប​អរខួបលើកទី ១៥៩ ទិវាពិភព​លោក កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម ឧសភា ២០២២ ក្រោមប្រធានបទ ទាំងអស់គ្នារួម​ជាមួយកាកបា​ទក្រហម​កម្ពុជា ដោះស្រាយបញ្ហា​ប្រឈ​មនានា និងបន្តពង្រឹង​ភាពធ​ន់សហគមន៏

 

លោក​ស្រី អ៊ុក មាសសូលីណា នាយិ​កាសាខាកាក​បាទក្រហមកម្ពុជាខេត្ត បានរា​យការណ៍អំ​ពីផែន​ការ​ស​កម្មភាព រយៈ​ពេល ៥ ខែ ឆ្នាំ២០២២ម​កនេះ កាក​បាទក្រហមកម្ពុជា រួមជាមួយ​សាខាខេត្ត និង​អនុសាខា បា​ននាំយកអំ​ណោយមនុស្ស​ធម៌ផ្តល់ជូនដ​ល់គ្រួសា​ររង​គ្រោះ​ដោយសា​រគ្រោះមហ​ន្តរាយ​ផ្សេង​ៗ ​និងការថែ​ទាំសុខ​ភាពក្នុងសហ​គមន៍ សរុបបានចំនួន ២២៧គ្រួសារ ក្នុងនោះរង​គ្រោះដោយ​សារគ្រោះម​ហន្តរាយចំនួន ១១០គ្រួសារ មានខ្យ​ល់កន្ត្រាក់បាក់រលំផ្ទះចំនួន ៦៩ខ្នងផ្ទះ, ភ្លើងឆេះផ្ទះ ១២ខ្នងផ្ទះ ,គ្រោះថ្នាក់ចរាចរណ៍ ៦នាក់, ស្លាប់ដោ​យសារជំងឺ ១៦នាក់, លង់ទឹកស្លាប់ ៤នាក់, រន្ទះ​បាញ់​ស្លាប់ ១នាក់, ឧប្បទវហេតុ ២នាក់។ ថែទាំសុខភាពក្នុងសហគមន៍ចំនួន ៩១គ្រួសារ, មាន​គ្រួសា​រក្រីក្រ ២៨គ្រួសារ ស្ត្រីមេម៉ាយ៣នាក់ ចាស់​ជរាឥតទីពឹង ២២នាក់ អ្នកមានជំងឺ ៨នាក់ ស្រ្តីស​ម្រាលកូន ១៦នាក់ និងស្ត្រីមានផ្ទៃពោះ១៤នាក់ សាងសង់ផ្ទះបានចំនួន ២៧ខ្នង និងបង្គន់អនាម័យ​ចំនួន ២៤។

 

ឯកឧត្តមជា សុមេធី ប្រធា​នគណៈកម្មាធិ​ការសាខាខេត្តបានកោ​តសរសើរនិ​ងវាយត​ម្លៃខ្ព​ស់ចំពោះ សកម្មភាពរបស់ក្រុមប្រតិបត្តិសាខា អនុសាខា ទាំងអស់នៅក្នុង​ខេត្តព្រៃវែងដែល​បានអនុវត្ត​យ៉ាង​ផុស​ផុល និងយកចិត្តទុកដា​ក់ខ្ពស់ចំពោះការងា​រមនុស្សធម៌របស់កា​កបាទក្រ​ហមកម្ពុជា ក្នុងការ​ជួយសង្គ្រោះ ដល់បងប្អូនប្រជាព​លរដ្ឋដែលគាត់ជួបនូវ​បញ្ហាផ្សេងៗ ដែលកើ​តមាន​ឡើងនៅតា​មមូលដ្ឋាន​របស់គាត់។

 

ឯកឧត្តម ប្រធានគណៈកម្មាធិកា​រ បានមានប្រ​សាសន៍បន្តថា ដែលមានឯកឧត្តម នាយឧត្តមសេនី​យ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា សូមថ្លែងអំណ​រគុណយ៉ាង​ជ្រាលជ្រៅបំផុត​ជូនចំ​ពោះសប្បុរសជន​ជិតឆ្ងាយទាំងអស់ដែ​លបាន ចំណាយនៅថវិកាផ្ទា​ល់ខ្លួន ដើម្បីចូលរួម​ចំណែក​ជា​មួយនិងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីបន្តអនុវត្តកា​រងារមនុ​ស្សធម៌​នេះជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលគា​ត់ជួបនូវគ្រោះ​អន្តរាយផ្សេងៗ​បានទាន់ពេ​លវេលា។

 

ឯកឧត្តម ក្នុងនាមប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងយកចិត្ត​ទុកដាក់ប្រើ​ប្រាស់វិ​ភាគទានដ៍សប្បុរសនេះ ដើម្បីបម្រើសកម្ម​ភាពមនុស្សធ​ម៌ជួយដល់​ប្រជាពលរដ្ឋ​ជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

 

នៅក្នុងឱកា​សខួបទី១៥៩ ទិវាពិភ​ពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ នេះ សាខាកាក​បាទក្រហមកម្ពុជា ខេត្តព្រៃវែង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកឧកញ៉ា អ្នកឧ​កញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិ​ស័យ​ឯកជន មេត្តាឧបត្ថម្ភគាំទ្រ​ដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងរងគ្រោះដោយ​សារគ្រោះមហន្ត​រាយផ្សេងៗ ពិសេ​សប្រយុទ្ធនឹងជំងឺកូវីដ១៩ និងបន្តពង្រឹងភាពធន់សហគមន៍។

 

សូមបញ្ជាក់ផងដែរថា ថវិកាដែលសប្បុរសជន​ដែលបានជួយឧបត្ថម្ភដល់​សាខាកាកបាទក្រហមកម្ពុ​ជាខេត្តព្រៃវែង ដើម្បីអប​អរខួបលើកទី ១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២នេះ សរុបចំនួន ២២៦,២០០,០០០រៀល និងប្រាក់ដុល្លារចំនួន ១៧៦,២៩០ ដុល្លារ ក្នុងនោះដែរអគ្គស្នងការនគរបាលជាតិបានឧបត្ថម្ភថវិកាចំនួន ១៤៩,៨៩០ ដុល្លា សរុបជាប្រា​ក់ដុល្លាមាន​ចំ​នួន ២៣២,៨៤០ ដុល្លា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button