ព័ត៌មានជាតិ

ឯកឧត្តម អេង ហ៊ី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផល​នានា នៅវត្ដ​សទ្ធារាម (ហៅវត្តព្រៃព្រែក)

(ខេត្តស្វាយរៀង)៖នាព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អេង ហ៊ី ស្នងការ នៃស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធាន​ក្រុមការងារ​ចុះជួយមូលដ្ឋានឃុំម្រាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផល​នានា នៅវត្ដសទ្ធារាម (ហៅវត្តព្រៃព្រែក) និងពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូ សត្ថាមុន្នីគណៈមហានិកាយ ប្រាក់ សុខ ចៅអធិការវត្តសទ្ធារាម (ហៅវត្តព្រៃព្រែក) ស្ថិតនៅភូមិព្រៃ​ព្រែក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។

 

ថ្លែងក្នុងឱកាសនោះឯកឧត្តម បានពាំនាំនូវកា​រផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្កពិធីទាំងមូលដោយក្តឺនឹករលឹក និង​ការ​គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

 

ឯកឧត្តមបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំផ្សេងទៀត របស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ ដែលបានផ្តល់ឱកាសឲ្យបងប្អូន​ទាំងអស់គ្នាអាច​ប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ ។

 

ឯកឧត្តមបានបន្ត​ទៀតថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់ តែ ជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះ នូវបញ្ញាញ្ញាណ និងជា ថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រា​ប់​ការកសាងជាតិ ក្នុងគ្រប់វិស័យផងដែរ។ ឯកឧត្ដមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នា​ថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សា នូវសមិទ្ធិផល ដែលយើងបានសម្ពោ​ធក្នុងថ្ងៃនេះ​ឲ្យ បានគង់វង្ស ឋិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រត្តិបត្តិផ្នែកសាសនា ។

 

ជាមួយគ្នានេះដែរឯកឧត្តម បានថ្លែងផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុករមាសហែក ត្រូវបន្តយ​កចិត្តទុកដាក់ពង្រឹងការអនុវត្ត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចូលរួមពិនិត្យ​នៅមូ​លដ្ឋានដើម្បីបង្ការ ទប់ស្កាត់ករណីគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបា​នល្អប្រសើរ ។

 

បន្ថែមពីនេះឯកឧត្តមក៏បានជំរុញប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និង​សូមឲ្យមា​នការរៀបចំក្រុមគ្រូពេទ្យ និងទីតាំងចាក់វ៉ាក់សាំងនៅតាមវត្តអារាម ឬទីន្លែងកម្សាន្តនា​នាតាម​ការ​ណែនាំ បន្តពង្រឹងការអនុវត្ត និងប្រកាន់ខ្ជាប់នូ​វវិធានការបង្ការទប់ស្កាត់កា​រឆ្លងរាលដា​លជំ​ងឺកូវីដ១៩ ជាពិសេស វិធានការ ៣ការពារ ៣កុំ ផងដែរ ។

 

ក្នុងពិធីនេះ ឯកឧត្តមប្រធានបានប្រគេនបច្ច័យសម្រាក់ចូលបុណ្យចំនួន៣០លានរៀល ជូនលោកតា លោកយាយចំនួន២០នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកាចំនួន១ម៉ឺនរៀល បងប្អូនប្រ​ជាពលរដ្ឋជាង១០០នាក់ម្នាក់ៗទទួលបានសារុង០១ ថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន​១៣នា​ក់​ទទួលបានសារុង១ ថវិកា១ម៉ឺ​នរៀល សិស្សានុសិស្សចំនួន៣៩២នាក់ក្នុងមួយនាក់ ទទួលបានសៀ​វភៅ១​ក្បាល ប៊ិក០១ដើម ថវិកា ៥០០០រៀល ក្រុមសសយក ចំនួន២៥នាក់ក្នុងម្នាក់ទទួលបាន​ថវិកា១ម៉ឺនរៀលផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button