ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ​ចែកជូនប្រជាពលរដ្ឋក្រីក្រ និង​ងាយរងគ្រោះចំនួន ៤០៥គ្រួសារ នៅស្រុកបុរីអូរស្វាយសែនជ័យ

ខេត្តស្ទឹងត្រែង៖ដោយមើ​លឃើ​​ញពីទុក្ខលំ​បាក រប​ស់ប្រជាព​លរដ្ឋ នៅព្រឹ​កថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯក​ឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអ​ញ្ជើញចុះសួរសុខទុក្ខ ​និងចែកអំណោយរប​ស់រាជរដ្ឋាភិបាល តា​មរ​យៈមន្ទីរសង្គម​កិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទាខេ​ត្តស្ទឹងត្រែង ជូនដល់បងប្អូន​ប្រជាព​លរដ្ឋក្រីក្រ និង​ងាយរងគ្រោះចំនួន ៤០៥ គ្រួសារ ​មកពីឃុំ ព្រះរំកិល ស្ថិតក្នុងស្រុកបុរីអូរស្វាយ​សែនជ័យ​ ខេត្តស្ទឹងត្រែង។ពិធីនេះក៏មានការចូល​រួមសំណាក់ ឯកឧត្តម លោកជំទាវស​មាជិកក្រុមប្រឹ​ក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបា​លស្រុកបុរីអូរស្វាយសែនជ័យ កម្លាំងប្រដាប់​អាវុធ និងមន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូប។

អំណោយ​ដែលត្រូវចែកជូននាពេលនោះ ក្នុងមួយ​គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១ យួរ និង​ភួយ១ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button