ព័ត៌មានជាតិ

ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ រួមនឹងសហការី បាននាំយ​កបច្ច័យនិងទេយ្យវត្ថុ​​ប្រគេនព្រះ​សង្ឃក្នុង​ពិធីបុណ្យកាន់​បិណ្ឌ វេនទី៥ នៅវត្តគីរីរុក្ខារា​មថ្មរមៀល

ខេត្តបន្ទាយមានជ័យ៖បុណ្យកាន់បិណ្ឌ វេនទី៥ ត្រូវនឹង​នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧ​ត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ និង​លោកស្រី ព្រមទាំងស​ហការី តំណាង ឯកឧត្តម ស សុខា រដ្ឋ​លេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវ កែ សួន​សុភី និងក្រុមការងារយុវជន ស...ក ខេត្ត បាននាំយ​កបច្ច័យ ចំនួន​២៧.៤៥៩.០០០ រៀល និង ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ក្នុងពិ​ធីបុណ្យកាន់បិណ្ឌ វេនទី៥ នៅវត្តគីរីរុក្ខារាមថ្មរមៀល ស្ថិត​ក្នុងភូមិថ្មរមៀ​លលិចកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ពិធីនេះត្រូវបា​នប្រារព្ធធ្វើឡើងរៀង​រាល់១ឆ្នាំម្តង តាមប្រពៃ​ណីនៃព្រះពុទ្ធសាសនា និងដើម្បី​ជាការដឹ​ងគុណ ឧទ្ទិសកុសល ជូ​នដល់បុព្វការីជន មាន មាតា បីតា ជីដូន ជីតា ញាតិ​ការទាំង៧ សន្តាន និង​បុព្វបុរ​សដែល​បានពលីជីវិត ដើម្បីជា​តិមាតុភូមិ ដែ​លលោកបានចែកឋានទៅកាន់ បរលោកខាងមុខ​ហើយនោះ

បច្ច័យដែលត្រូវប្រគេន​ព្រះសង្ឃសរុប ចំនួន ២៧.៤៥៩.០០០ រៀល សម្រាប់ក​សាង​ហេដ្ឋារ​ចនាស​ម្ព័ន្ធក្នុ​ងវត្ត ព្រះ​សង្ឃចំនួន៣​៨អង្គ ១អង្គ ប្រគេន​៤១ម៉ឺនរៀល ទឹកក្រូច​១កេស ទឹកសុទ្ធ១កេស ស្លា​ដក់១ ភេជសជ្ជ:១កន្ត្រក និងនំបញ្ចុក ស​ម្លការី ចំនួន​១០០គីឡូក្រាម សម្រាប់​ជូន លោកយាយ លោ​ក​តា ពុទ្ធបរស័ទ ពិសារក្នុងពិធីបុណ្យនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានសំណេះ​សំណាល សួរសុខទុក្ខ ព្រះសង្ឃ យា​យជី តាជី ពុទ្ធបរិស័ទ។ លោកឧត្តមសេនីយ៍​ទោស្នងការ ក៏បានប្រគេនពរនិងជូនពរ ដល់​ព្រះ​សង្ឃគ្រប់ព្រះអង្គ និងលោ​ក លោកស្រី ឧត្តម សេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយ​ការិយាល័យ លោ​កអធិការនគរបាលក្រុងស្រុក លោ​កមេបញ្ជាការវរៈ លោកតា លោកយាយ ញាត្តិមិត្ត​ទាំងអស់ដែលបានចូលបច្ច័យក្នុងពិធីបុណ្យនេះ សូមអនុមោទ​នាយកកុសក​ផលបុណ្យ​រៀងៗខ្លួន និងសូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button