ព័ត៌មានជាតិ

ឯកឧត្ដម ស្បោង សារ៉ាត់ អញ្ជើញជា​អធិបតីស​ម្ភោធក្លោងទ្វារ និងសមិទ្ធផលនានា នៅក្នុងវត្ត​សិរី​មង្គ​ល​( វត្តខ្យោកកណ្តាល) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សា​ខេត្ត និងឯកឧត្តម ជា សុមេធី អភិបា​លខេត្ត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញជាអធិបតី ពិធីសម្ភោធឆ្លងសមិទ្ធផលនានា​ក្នុងវត្តសិរីមង្គល (ហៅវត្តខ្យោកកណ្តាល) ស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែងនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា សមិទ្ធិផ​លនានា​ដែលត្រូវដាក់សម្ពោធឆ្លងនា​ថ្ងៃនេះមាន

របងជុំវិញវត្តមាន​កម្ពស់ ២.៥០ ម៉ែត្រ ប្រវែង ២១៦ ម៉ែត្រ។

ចាក់ដី និងចាក​សាបបំពេញធីធ្លាវត្ត(ទំហំ ៤,០០០ ម៉ែត្រការ៉េ)

កសាងបន្ទប់​ទឹក ១ ខ្នង មាន ៥ បន្ទប់។

កសាងស្រះ​ទឹក ១ កន្លែង រៀបជញ្ជាំងឥដ្ឋថ្មជុំវិញ( ទំហំ២៥ x ២៣ ម៉ែត្រ)

កសាងព្រះ​ពុទ្ធបដិមា និងប្រោសបញ្ជាវគ្គីយ៍(ថ្មដាប់)

កសាងខ្លោងទ្វារ​ចំនួន ២ កន្លែង (ទទឹង ៨ ម៉ែត្រ កំពស់ ៩.៥០ ម៉ែត្រ។ សព្វថ្ងៃវត្តនៅជំពា​ក់ថ្លៃ​គ្រឿងសំណង់និងថ្លៃឈ្នួលជាងចំនួន ២៥,៨២៥ ដុល្លារ។ ចំពោះ បច្ច័យ ដែលនៅជំពា​ក់ថ្លៃគ្រឿងសំ​ណង់ និងថ្លៃឈ្នួលជាងនេះឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ចេញសងទាំងអស់។

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានមា​នប្រសាសន៍ថា ក្រោមម្លប់សន្តិភាព បានធ្វើ​ឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺមានការរី​កចម្រើនទៅមុខ​ជាលំដាប់ ដោយមានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនមាន ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះដែរឯកឧត្តម ស្បោង សារ៉ាត់ ក៏បានលើកឡើងថា វត្តអារាមគឺជាទីក​ន្លែងសក្ការៈបូជាស​ម្រាប់ពុទ្ធបរិស័ទជិ​តឆ្ងាយដែលគាត់កាន់នៅព្រះពុទ្ធសាសនា តែងតែមកគោរព​ប្រតិបត្តិនៅក្នុងវត្ត​អារាមនេះ។ ក្នុងនោះដែរឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្ដាំផ្ញើដល់ពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការ វ​ត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សានូវសមិទ្ធផលដែលបា​នកសាងឡើងដា​ក់ឲ្យសម្ពោធនាថ្ងៃនេះ និងសូមឱ្យ ពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការ រួមទាំងព្រះសង្ឃមេ​ត្តាខិតខំ​ដាំដើម​ឈើឲ្យបានច្រើនដើម្បីទុកជាប្រយោជន៍ បង្កើតនូវបរិស្ថានធម្មជាតិមួយនៅក្នុងវត្តផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័​យផ្សេងៗទៀតក្នុង​ប្រទេសកម្ពុជាយើងមានការរីកចម្រើនជាលំដាប់ គឺដោយសារកត្តា​សុខសន្តិភាពដែលបា​នមកពីកា​រខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណដល់សន្តិភាព និង​ត្រូវចូ​លរួមរក្សាសុខសន្តិភាពជាមួយរដ្ឋាភិបាល ឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយ ដើម្បីជួយ​ស​ម្រួលដ​ល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងប្រកបដោយសុខដុមរមនា នឹងមានឱកា​សរកទទួលទានបង្កើនជីវភាពគ្រួសារតាមមុខរបររៀងៗខ្លួនឱ្យកាន់តែប្រសើរឡើង ជាពិសេស បន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត។

ក្នុងនោះ​ដែរ ឯកឧត្តម ស្បោង សារ៉ាត់ បាននាំយកថវិការបស់សម្ដេចក្រឡាហោម ស ខេង ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលបុណ្យប្រកគេនព្រះសង្ឃចំនួន ២០ លានរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button