ព័ត៌មានជាតិ

អភិបាលរ​ងខេត្តកណ្តាល ដឹកនាំ​កម្លាំងចុះដាំដើ​មឈើ នៅតាមផ្លូវសាធារណៈ អមតាម​ដងផ្លូវ និង​ជុំវិ​ញ​ស្ថានីយ៍បូម​ទឹក ហ៊ុន សែន ទី៤៤ ក្នុងស្រុកខ្សាច់កណ្តាល

ខេត្តកណ្ដាល៖​ដើ​ម្បី​ឲ្យ​សោភ័ណ្ឌភាព និង​ការពារទឹកភ្លៀង​ហូរច្រោះធ្វើ​អោយខូច​ផ្លូវ នៅព្រឹក ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក ប៊ុន ផេង អភិបាលរ​ងខេត្តតំ​ណា​ង ឯកឧត្តម គង់ សោភ័ណ្ឌ អភិ​បាលខេត្តកណ្តាល បានដឹកនាំកម្លាំង​ចុះដាំ​កូន​ឈើ​មប្រណិ​ត អមតាមដងផ្លូវ និងជុំវិញ​ស្ថានីយ៍បូ​មទឹក ហ៊ុន សែន ទី៤៤ ស្ថិតនៅក្នុងភូមិសន្លុង ឃុំសន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល

ឃុំសន្លុង គឺជាឧទាហរណ៍ដ៏ល្អមួយ ដើម្បីលើកយកមកឆ្លុះបញ្ចាំងពីសារៈសំខាន់នៃព្រៃឈើ ស្រប​តាមប្រធា​នបទ « យុវជនម្នាក់ ដើមឈើមួយដើម» ដើម្បីអោយឃុំផ្សេងៗទៀត ក្នុងស្រុក​ខ្សាច់ក​ណ្តា​ល ចូលរួមបន្តធ្វើស​កម្មភាពដើមកូនឈើតាមដងផ្លូវសាធារណៈឲ្យបានគ្រប់ឃុំផងដែរសង្ឃឹ​មថា កូនឈើ​ដែលបានដាំ​ទាំង ២២០០ដើម នៅក្នុងឱ​កាសនេះ នឹងជំរុញអោ​យមាន ការផ្លាស់​ប្តូរឥរិយាប​ថរបស់​ប្រជាពលរដ្ឋ អោយងាកមកស្រលាញ់​បរិស្ថាន ធម្មជាតិ បណ្តុះឆន្ទៈថ្មី និងមន​សិការនៃ​ចូលរួមការពារថែរក្សាព្រៃឈើ ដើម្បីប្រយោជន៍មនុស្សជា​តិគ្រប់ជំនាន់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button