ព័ត៌មានជាតិ

សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាស ព្រមានដកមន្ត្រីណា ដែលមិនអនុវត្តន៍ បង្រ្កាបល្បែងសុីសងខុសច្បាប់ និងបិទទីតាំងណា ដែលលួចបើកល្បែងសងមិនអោយបើកអាជីកម្មបន្តទៀត!!!

(ភ្នំពេញ)÷ សារសំលេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជារអោយមន្ត្រីគ្រប់ស្ថាប័ន ដូចជា អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ក្រុង កំលាំង ប៉ូលីស ទាហ៊ាន កងរាជអាវុធហត្ថ ត្រូវតែបង្រ្កាបល្បែងសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានទាំងអស់នៅក្នុងប្ររាជាណាចក្រកម្ពុជា បើមិនអនុវត្តន៍នោះទេ សម្តចសង្កត់ធ្ងន់ៗថានឹងដកមន្ត្រីនោះចោលមិនញញើតដៃ ចាប់ពីសក័្កប្រាំឡើងទៅ។

សម្តេចបានបញ្ជាក់ទៀតថា÷ បើទីតាំងណាបើករកសុី ដូចជា ហាងគុយទាវ ការហ្វេ រឺ កន្លែងអាជីវកម្មផ្សេងៗ ហ៊ានបង្កប់ល្បែងសុីសង ទីតាំងនោះនិងបិទចោលមិនអោយបើករកសុី អាចលុបអាជ្ញាប័ណ្ណចោលមិនអោយរកសុីបន្តទៀត។

សម្តេចបានបញ្ជាក់ពីមូលហេតុរួមទាំងអស់ បើមានល្បែងសុីសង វានិងមានអសន្តិសុខសង្គម ដូចជា អំពើហឹង្សាក្នុងគ្រួសារ ជំពាក់បំណុលគេ លក់អស់ទ្រព្យសម្បត្តិ ព្រាត់ប្រាសគ្រួសារ ឪពុកព្រាត់កូន ម្តាយព្រាត់ប្តី ប្តីព្រាត់ប្រពន្ធ ហើយអាចក្លាយទៅជា ចោលួច ឆក់ ប្លន់ ធ្វើអោយក្នុងមូលដ្ឋានគ្មានសន្តិសុខ និងបាត់បង់គោនយោបាយភូមិឃុំមានសុវត្ថិភាព។

សម្តចបានបន្តទៀតថាល្បែងសុីសងទាំងអស់ រួមទាំងឆ្នោតយួន ឆ្នោតថៃ និងល្បែងផ្សេងៗទាំងអស់ដែលខុសច្បាប់ ត្រូវបង្រ្កាបអោយអស់ចាប់ពីពេលនេះតទៅ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button