ព័ត៌មានជាតិ

សម្ពោធដា​ក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារតេ​ជោព្យាបាល​ជំងឺកូវីដ-១៩ អគារ​មន្ទីរពិសោ​ធន៍ និងអ​គារផលិតអុកស៊ីសែន ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណា​ងដ៏​ខ្ពង់ខ្ពស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស្ថិតនៅ​ក្នុងបរិវេណមន្ទីរពេទ្យ​បង្អែកខេត្ត​ព្រះ​សីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា សប្បុរសជនជាតិ អន្តរជាតិបានបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដើម្បីសាងសង់អគារតេជោព្យាបាលជំងឺកូវីដ១៩មួយខ្នង កម្ពស់មួយជាន់ មានទំហំ ៩០ x ៣០ម៉ែត្រ គ្រឹះសសរបេតុង ដំបូលប្រកស័ង្គសី។ អគា​រនេះចាប់​ផ្តើមសា​ងសង់​នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បញ្ចប់កាសាងសង់​នៅថ្ងៃ៣០ ខែមេសា ឆ្នាំ២០២២ ចំណាយថវិកា ១.៧៤២.៨៣០ដុល្លា បំពាក់ឧបករណ៍ សម្ភារ: និងបរិក្ខារពេទ្យរួចរាល់។ ក្រៅ​ពីនេះ​រដ្ឋបា​លខេត្តបាន​សាងសង់អគារមន្ទីរពិសោធន៍ ១ខ្នង ទទឹង ១៥.X ២៩ម៉ែត្រ ចំណាយថវិកា ២​៧០.០០០ដុល្លាអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧបករណ៍វិភាគមេរោគកូវីដ១៩ ជាជំនួយមនុស្សធម៌រដ្ឋាភិបាលចិន ជូនរា​ជរដ្ឋាភិបាលកម្ពុជា សម្រាប់ផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងដំឡើង​ម៉ាស៊ីនផ​លិត​អុក​ស៊ីសែន ផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែកខេត្ត និងរៀ​បចំកន្លែងព្យា​បាលដោយឡែក​សម្រាប់ជន​សង្ស័យដែ​លឆ្លងជំងឺកូវីដ១៩ផងដែរ។

 

នាឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងការ​កោតសរ​សើររដ្ឋបាលខេ​ត្តព្រះសីហនុ ខិត​ខំពុះពារគ្រប់ឧបស័គ្គ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងកសា​ងបានសមិទ្ធិ​ផលជាច្រើនដើម្បីបម្រើតម្រូវការជាក់ស្តែងរបស់ប្រជាជន។ ក្រៅពីហេដ្ឋរចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង សមិទ្ធផ​លសម្រាប់បម្រើវិស័យសុខាភិ​បាលក្នុងខេត្តក៏មានត្រូវបានបង្កើតឡើងផងដែរដូចជា អគា​រតេជោព្យាបាលជំងឺកូវីដ១៩ អគារមន្ទីរពិសោធន៍ និងអគារផលិត​អុកស៊ីសែនដែល​នឹងត្រូវបាន​សម្ភោធ​ដាក់​អោយប្រើប្រាស់នាថ្ងៃនេះ ដើម្បីលើកស្ទួយសុខាមាលភាពប្រជាជន។

លោកជំ​ទាវកិត្តិសង្គហបណ្ឌិតបានបន្តថា ក្រោមការដឹ​កនាំដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាថែរក្សា​បា​ននូវសុខសន្តិភាព និងបានកសា​ងសមិទ្ធផលជាច្រើន ដើម្បីឆ្លើយ​តបទៅនឹង​សំណូមព​រ​បងប្អូនប្រជាពលរដ្ឋដោយបានជំរុញ​ការអភិវឌ្ឍទឹក ផ្លូវ ភ្លើងព្រមៗគ្នា។ ខេត្តព្រះសី​ហនុមានការ​អភិវឌ្ឍរីកច​ម្រើនគួរឱ្យមោទនៈភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងមានរូប​ជាសំណាក​ជា​ច្រើនទៀត ជាមោទនភា​ពដែលយើ​ងត្រូវចូលរួមថែរក្សា និងដឹងគុណដល់កូនខ្មែរ​យើងដែល​បានក៏​សាងស​មិទ្ធផលកើតឡើងនៅលើ​ទឹកដីនៃខេត្តព្រះសីហនុ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button