ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ច​ប្រជុំគណ:បញ្ជាការ ក្នុងការបង្រ្កាបល្បែងស៊ីសងខុស​ច្បាប់និង​ដាក់​ផែន​ការការពារសន្តិសុខជូនពលរដ្ឋនារដូវភ្ជំបិណ្ឌ

(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន​នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់​វិធា​នការចុះ​បង្រ្កាបបទល្មើស​ល្បែងស៊ីស​ងខុសច្បាប់នា​នា នៅក្នុងភូមិសាស្ត្រខេត្ត ក្រោយពីមានបទបញ្ជាពីស​ម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសា​សន៍ជ​ម្រុញដ​ល់រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងទាំង៣ រួមនិងកម្លាំងប៉ុស្តិ៍នគរបាល ត្រូវចុះ​ស្រង់​បញ្ជី​ឈ្មោះម្ចាស់អា​ជីវកម្មតូបកាហ្វេ ហាងគុយទាវ និងត្រូវធ្វើការណែនាំដល់គាត់ កុំអោយមា​នការលួច​លាក់លេ​ងល្បែងស៊ីស​ងខុសច្បាប់ អោយមានប្រសិទ្ធិភាពបំផុត ជាពិសេ​ស ត្រូវពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ សាធារណៈទាក់ទង​ទៅនឹងគោលន​យោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៧ចំណុច ឲ្យខានតែ​បាន ព្រមទាំ​ងការដោះស្រាយរាល់បញ្ហា,សំណូមពរ និងទុក្ខកង្វល់​របស់ប្រជាពល​រឲ្យបានឆា​ប់រហ័ស ហើយត្រូវធ្វើផែ​នកា​រសក​ម្មភាពប្រចាំថ្ងៃ ក្នុងការអនុវត្តប​ង្ក្រាបល្បែង​ស៊ីសង​នៅមូលដ្ឋានរបស់ខ្លួន ដើម្បីរា​យការណ៍ជាប្រចាំជូន​ប្រធាន​គណៈបញ្ជា​ការឯកភាពរដ្ឋបាលខេត្តក្រុងស្រុក និង​ដើម្បី​ស្រុក​រាយការណ៍ មក​ក្រសួងមហាផ្ទៃ។

ជាងនេះទៅទៀតលោកជំទាវ​ ក៏បានមានប្រសាស​ន៍ប្រមាន​ចាត់វិធានការ​ចំពោះអ្នកពា​ក់ព័ន្ធនឹងប​ទល្មើសល្បែង​ស៊ីសង ខុសច្បាប់ទាំ​ងអស់ ទោះជា​មន្ត្រីរាជការ ឬ កងកម្លាំងមានបុណ្យ​ស័ក្តិធំក៏​ដោយ គឺត្រូវដ​កខ្លួនថយ​ជាបន្ទាន់ ហើយដ​កខ្លួនជារៀងរហូត។ ចំណែក​មេល្បែងខុស​ច្បាប់​គ្រប់​ប្រភេទ និង​កន្លែងលបលួចលេ​ងល្បែងខុសច្បា​ប់នានា ត្រូវ​បញ្ឈប់ជាបន្ទាន់ ហើយអ្នក​ញៀនល្បែង​ទាំងឡាយសូម​មេត្តាឈ​ប់លេងទៅ ដើម្បីសុភមង្គលក្នុងគ្រួសារ ។

ទន្ទឹមនោះលោកជំទាវ បាន ស្រីមុំ បានណែនាំដល់​មេបញ្ជាការកងកម្លាំងទាំងបី និង អាជ្ញាធរក្រុង ស្រុក​ទាំងអស់ ត្រូវរួមគ្នាអនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវបង្កើ​នការយកចិត្តទុក​ដាក់ថែមទៀត ក្នុងការលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រជាការពារ ក្នុងការបំពេញកិច្ច​ការរក្សា​សន្តិសុខក្នុងមូលដ្ឋាន ដើម្បីបញ្ជាសកុំឱ្យ​មានចោរឆក់ ចោរប្លន់ ដោយសារតែល្បែងស៊ីសង ដែលវា​មិ​នបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញ​បាននាំឱ្យប្រជាពលរដ្ឋដែល​ងប់ងុ​លនឹង​ល្បែង ត្រូវលក់គោលក់ក្របី ផ្ទះសម្បែង និងខាតពេលវេលារកស៊ី ធ្វើអោយបែក​បាក់គ្រួសា​រ និងប៉ះពាល់ដល់អនាគតកូនចៅ ដោយសារតែការចាញ់ល្បែងនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button