ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុង​ពិធីប្រកាសជ័យ​លាភីពាន​រង្វាន់សេ​វាសង្គម សម្រា​ប់រដ្ឋ​បាលថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ៖សម្ដេចក្រឡាហោ​ម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២​០​២​២នេះ បានអញ្ជើញជាអធិបតី ក្នុង​ពិធីប្រកាសជ័យលា​ភីពានរង្វាន់សេវា​សង្គមសម្រាប់រដ្ឋ​បាល​ថ្នាក់​ក្រោមជាតិ នៅសណ្ឋាគារសុ​ខាភ្នំពេញ។

កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិដែលបានខិតខំ​យកចិត្តទុកដាក់រៀបចំ និងអនុវត្តការ​ងារសេវា​សង្គមប្រ​កបដោយគុណភាព ​ដើ​ម្បីជួយគាំពា​រប្រជាជន​នៅមូល​ដ្ឋានរបស់ខ្លួន ជាពិ​សេស​ជនរងគ្រោះ​ដូចជាស្រ្តី កុមារ ជនចាស់ជរា ជនក្រីក្រ ជ​នមានពិការភាព និងជនជាតិដើមភាគតិច។

លោកជំទាវ ហ្វរូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំកម្ពុជា បានមា​នប្រសា​សន៍ថា អង្គកា​រយូនីសេ​ហ្វមានប្រវត្តិស​ហប្រតិ​បត្តិកា​រជាយូរឆ្នាំម​កហើយ ​ជាមួយរា​ជរដ្ឋាភិ​បាលកម្ពុជា​លើគ្រប់វិ​ស័យ ក្នុង​នោះក៏បា​នចូលរួមគាំទ្រ​ដល់ការងារកំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែ​ទម្រង់​ហិរញ្ញវត្ថុសាធារណៈដែរ។

ដោយសារព្រឹត្តិការណ៍នៅថ្ងៃនេះជាថ្ងៃអបអរសាទរដល់ជ័យលាភី និងអ្នកទទួលរង្វាន់ លោក​ជំទាវបានថ្លែង​អំណរគុណចំពោះកិច្ចខិតខំ​ប្រឹងប្រឹងរបស់​រដ្ឋបាលថ្នាក់​ក្រោមជាតិដែ​លបា​នពេញភា​រកិច្ចរហូត​សម្រេ​ចបានសមិទ្ធ​ផលជ័យលាភី ហើយថា​អ្វីដែលកាន់តែមា​នមោទកភា​ពទៀតនោះ​គឺសម្រា​ប់ស្រ្តីក្រីក្រ និងស្រ្តីងា​យរងគ្រោះ កុមារ និងជន​មានពិកា​រភាពដែល​ទទួលបាន​អត្ថប្រយោជ​ន៍ពីការយកចិ​ត្តទុក​ដាក់កាន់តែខ្លាំងលើសេវាសង្គម និងការកើន​ឡើងថ​វិ​កាសម្រាប់សេ​វាសង្គមរបស់​រដ្ឋបាលថ្នាក់​ក្រោមជាតិ។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានថ្លែងអំណរគុណអង្គការយូនី​សេហ្វសម្រា​ប់ការ​គាំទ្រ​គម្រោងផ្ដល់សេវាសង្គម​នៅថ្នា​ក់ក្រោមជាតិ​ប្រកបដោយសមភាព បរិយាប័ន និងស​មធម៌។ សម្ដេច បន្ថែមថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បានទទួលការ​គាំទ្រពី​សាធារណៈជ​នគ្រប់មជ្ឈដ្ឋាន ហើយក៏កំពុងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេច បានឯកភាពចំពោះការលើកឡើងរ​បស់លោកជំទាវនាយិកាយូនីសេហ្វ ពាក់ព័ន្ធ​នឹងការវិភា​គថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបន្ថែម​ថាទោះ​បីជាមាន​ផលប៉ះពាល់​បង្កឡើងដោយ​ជំងឺកូវីដ១៩ ក៏ដោយ ក៏រាជ​រដ្ឋាភិបា​លមិនដក​ដោយក្នុង​ការងារកំ​ណែទម្រង់​និងការគាំ​ទ្ររដ្ឋបាល​ថ្នាក់ក្រោមជា​តិដែរ។ សម្ដេច បានសង្កត់ធ្ងន់ថា បញ្ហាសំខាន់នោះ​គឺឆន្ទៈរ​ដ្ឋបាល​ថ្នាក់ក្រោម​ជាតិក្នុងការ​អនុវត្តភា​រកិច្ចប្រក​បដោយ​ការទទួលខុសត្រូវ។

សម្ដេច ក៏បានឆ្លៀតគូសប​ញ្ជាក់​អំពីផលជា​ក់ស្ដែងនៃ​ការងារនេះទៀតថា «កន្លងទៅ វិស័យសុខា​ភិបាល និងវិ​ស័យមួយ​ចំនួនទៀតក៏​យើង​បានផ្ទេរទៅឱ្យរដ្ឋ​បាលថ្នាក់ក្រោមជាតិ ហើយយើ​ងទទួលស្គា​ល់ថា ប្រសិ​នបើការផ្ទេរសិទ្ធិអំ​ណាចវិស័យសុខាភិ​បាលមិនទាន់ពេលទេនោះ ការប្រ​យុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ របស់រដ្ឋបាលរាជនី ខេត្តនឹងប្រាក​ដជាជួប​ការលំបាកមិនខានឡើយ»

សម្ដេចក្រឡាហោម ក៏បានឆ្លៀតរម្លឹកឡើងវិញនូវសារពិសេសសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធ​នឹងការ​បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្នុងនោះសម្ដេចបា​នគូសបញ្ជាក់ថា សម្រាប់ប្រភេ​ទល្បែងស៊ីសង​តាមភូមិ ឃុំ សង្កាត់ ដែលនាំ​ទៅដល់ការកើតមានអំពើ​លួច ឆក់ ប្លន់ ហិង្សា បំផ្លាញ​ទ្រព្យ​សម្បត្តិ និងសុភមង្គ​លក្រុមគ្រួសារនោះ ភារកិច្ចប​ង្ក្រាបជា​ការទទួល​ខុស​ត្រូវរដ្ឋបា​លថ្នាក់​ក្រោមជាតិ ហើយ​ថ្នាក់ជាតិនឹងតាមដាន។

ចំណែក​ល្បែងស៊ីសងជា​ប្រភេទល្បែងអនឡាញ​ខុសច្បាប់ ដែលកំពុងបង្កឱ្យមា​នអំពើជួញ​ដូរមនុស្ស បង្ខាំង​មនុស្ស អំពើទារុណកម្ម និងជួញដូរកម្លាំងពលកម្ម ធ្វើឱ្យប៉ះពាល់ដល់កិ​ត្តិយស​ជាតិនោះ សម្ដេចបា​នសង្កត់ធ្ងន់​ថាភារកិច្ចបង្ក្រា​បនឹងទទួលខុសត្រូវដោយថ្នាក់ជាតិ។ សម្ដេច ក៏បានផ្ដល់ទស្សនាទាន​ដល់អង្គពិធីដែល​ភាគច្រើនថ្នាក់ដឹក​នាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អំពីសា​រៈសំខាន់នៃការងារនេះផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button