ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ថ្លែងក្នុងឱកាសអញ្ជើញជួប​សំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុង​ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែឧស​ភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ​អភិបា​លខេ​ត្តព្រះសីហនុ បញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ​សម្តេចអគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន បានសំរេចប្រែក្លាយ​ខេត្តព្រះសីហនុ ​ជាតំបន់សេដ្ឋកិច្ចពិសេ​សគំរូពហុបំណង ធ្វើឱ្យ​ខេត្ត​មានការប្រែប្រួល ពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ មកដល់ពេល​បច្ចុប្បន្ន ជាខេត្ត​ពាណិជ្ជកម្ម ។ទន្ទឹមនឹងនោះ​វិស័យ​សិល្បៈ​ក៏បាន​ដើរតួ​នាទី​យ៉ាងសំខាន់ ក្នុងការលើ​ក​កម្ពស់វិ​ស័​យ​សេ​ដ្ឋកិច្ចគ្រួសារ ​និងសង្គម ។

 

ជាមួយគ្នានោះដែរឯកឧត្តម ក៏បាន​ណែ​នាំឱ្យមន្ទីរវប្បធ​ម៌ខេត្ត រៀបចំហ្វឹកហាត់ ធ្វើសិក្ខាសា​លា​ប្រជុំដក​បទពិសោធន៌ផ្សេងៗ ស្តីពីសិល្បៈ ចំរៀង របាំ ដើម្បីត្រៀម​ខ្លួនទៅប្រឡងថ្នាក់ជាតិ និង​ចូលរួ​មក្នុងឱកាសផ្សេងៗ ដើម្បីបង្ហាញពីសិ​ល្បៈដែលយើ​ងមានដូ​ចជា​ របាំជូនពរ របាំព្រះរាជទ្រព្យ ឱ្យម​ហាជនបានដឹង បាន​ស្គាល់​កាន់តែទូលំទូលាយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button