ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ឡាននិងឡានបុកគ្នា បណ្តាលឲ្យស្លាប់ និងរបួស ជាច្រើននាក់ នៅកោះកុង

(ខេត្តកោះកុង)៖ឧបទ្ទវហេតុគ្រោះថ្នាក់ច​រាច​រណ៍បង្ក​ឡើង​ដោយ​រថយន្តម៉ា​កសាំងយ៉ុងពណ៌​ស ពាក់​ស្លាកលេខភ្នំពេ​ញ2A​H.8232 បើកបរទិស​ដៅ ពីកោះកុង ទៅ​អណ្តូ​ងទឹក លុះដ​ល់កន្លែងកើត​ហេតុ​បានបុក​ពេញទំ​ហឹង​ជាមួ​យរថយន្ត ១គ្រឿង​ម៉ាកលុ​ចស៊ី​ស​RX300​ពណ៌ស ពាក់​ស្លា​កលេខ.កោះកុង 1C.1170​បើកបរក្នុងទិស​ដៅពី​រខេត្តកំ​ពតទៅក្រុមហ៊ុន ញូ​ញៀន​ ដោយបញ្ច្រាស់​ទិសគ្នា បណ្តា​លឲ្យស្លាប់ និងរបួស ជាច្រើននាក់ កាលពីថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ២០២២។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា រថយន្តសាំងយ៉ុង បើកបរក្នុង​ល្បឿនលឿន​ខ្វះការ​ប្រុងប្រយ័ត្ន​បង្កដោ​យតៃ​កុង សាំង​យ៉ុង​ឈ្មោះ ធឿន ផៃ​ ភេទប្រុស​ អាយុ៣​២ឆ្នាំ រស់នៅក្នុង​ភូមិថ្មស ឃុំថ្មស ស្រុកបូទុម​សាគ​រខេត្តកោះ​កុង(ស្លាប់)អ្នករួមដំ​ណើរ២នាក់ របួសធ្ងន់ម្នាក់ស្រាលម្នាក់។ចំណែករថយន្ត លុ​ចស៊ី​សRX300ម្ចាស់ ឈ្មោះ​ឆាត់ ម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបឹង ឃុំច្រេស ស្រុកមេ​សាង​ខេត្តព្រៃវែង មាន​អ្នករួមដំណើ​​រចំនួន៥នាក់ រងរបួសចំ​នួន២នាក់ស្រី១ម្នាក់ រថយន្តលុ​ចស៊ី​សខូច​ខាតយ៉ាងធ្ងន់ធ្ងរ។ ក្រោយកើតហេតុសមត្ថកិច្ចបានបានធ្វើការវាស់​វែង និងនាំយករថយន្ត​ទាំងពីរ​ទៅ​រក្សាទុកនៅអធិការនគរបាលស្រុក បូទុមសាគរ ដើម្បីរងចាំការដោះស្រាយបន្ត។ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button