ព័ត៌មានជាតិ

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរា​ជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនស​ង្ស័យ​ម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បា​ប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំង​មូលដ្ឋានកងរាជអាវុ​ធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក​វរសេនី​យ៍​ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយ​ខុស​ច្បាប់​នូវ​សារធាតុញៀន នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ￸ វូន ខុម ភេទប្រុស អាយុ២៦ឆ្នាំ ព្រមទាំងដក​ហូតវត្ថុតាំងថ្នាំ​ញៀម៉្សៅក្រាមព​ណ៌សថ្លាចំនួន១កូនថង់កិប ទម្ងន់០,៧៣ក្រាម ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ សៀមរាប 2X-6781 និងសម្ភារ:មួយចំនួនទៀត រួចនាំខ្លួនទៅ​មូលដ្ឋាន កងរាជ​អាវុធហត្ថក្រុង ដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរីសោភ័​ណបាន​ឱ្យដឹងថា មុនពេលបង្រ្កាប​ករណីខាងលើនេះ￸ នៅយប់ថ្ងៃទី២៩ ខែកញ្ញា លោកបានដឹកនាំ​កម្លាំងចុះ​ល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន រហូតដល់​វេលាម៉ោង​២០និង០០នាទី ក៏​បានប្រទះឃើញបុរសម្នាក់គួរឱ្យសង្ស័យ ទើប​កម្លាំងហៅមកសួរនាំ ហើយធ្វើកា​រឆែកឆេរ​លើដងខ្លួនរកឃើញ​គ្រឿងញៀនតែម្ដង ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងទៀតថា ក្រោយពីកម្លាំ​ងជំនាញសា​កសួចម្លើ​យរួច ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបា​នទិញគ្រឿងញៀនមកទុកលក់ផង និង​ប្រើប្រាស់ខ្លួន​ឯងផង ។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងខាងលើ កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថ ក្រុង សិរីសោភ័ណ បានកសាងសំណុំរឿង បញ្ជូនមកបញ្ជា​ការដ្ឋានកងរា​ជអាវុធ​ហត្ថ ខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំ​ងគ្រឿង​ញៀន​បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតា​ងត្រូវបានក​ម្លាំងការិយា​ល័យប្រឆាំង​គ្រឿងញៀន កង​រាជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button