ព័ត៌មានជាតិ

រថយន្តសាំយ៉ុងដឹកតុ កៅអី មួយគ្រឿង បានឆាបឆេះយ៉ាងសន្ធោសន្ធៅនិងរាលដាលដល់រថយន្ត១គ្រឿងទៀត ធ្វើអោយខូចខាតរថយន្តទាំងពីរយ៉ាងតំណំ!!!

(ភ្នំពេញ)÷មានករណីអគ្គិភ័យមួយបានឆេះរថយន្តសាំយ៉ុងដែលកំពុងដឹកតុ កៅអី តាមដងផ្លូវ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់រថយន្តកូរ៉ូឡាមួយគ្រឿងទៀតនៅក្បែរគ្នា ។

 

សមត្ថកិច្ចចេញជួយអន្តារគមន៍យករថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ កាលវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃអង្គារ៍ ទី៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២៦៥ ត្រង់ចំណុចជិតផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

បើតាមប្រភពពីអ្នកបើករថយន្តរងគ្រោះបានឲ្យដឹងថា ពួកគាត់មានគ្នាបីបានបើករថយន្តសាំយ៉ុង ពណ៌ស មួយគ្រឿងដឹកតុ និង កៅអីពេញរថយន្ត ចេញពីខេត្តតាកែវ យកមកឲ្យម៉ូយនៅរាជធានីភ្នំពេញ។

 

ខណះមកដល់ចំណុចកើតហេតុ កំពុងបើកបរសុខៗស្រាប់តែឆាបឆេះចេញពីខាងក្រោមរថយន្តយ៉ាងខ្លាំង ភ្លាមៗពួកគាត់ទាំងបីនាក់បានឈប់រថយន្តហើយយកទឹកសុទ្ធបួនដប់ដបមកចាក់ពន្លត់ដែរតែមិនរលត់ និងឆេះកាន់ខ្លាំងឡើងៗ ដោយពួកគាត់មិនដឹងរកអ្នកណាឲ្យជួយព្រោះយប់ស្ងាត់ ទើបគាត់រត់ចេញពីរថយន្តស្រែកឲ្យគេជួយ ភ្លាមៗផ្អើលដល់ប្រជាពរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ចចេញរថយន្តអគ្គិភ័យពន្លត់មួយគ្រឿងមកបាញ់ពន្លត់ ខណៈកំពុងតែបាញ់មិនទាន់រលត់ផងក៍រាលដាលដល់រថយន្តកូរ៉ូឡាមួយគ្រឿងទៀត បណ្ដាលឲ្យឆេះអស់ប្រហែល៥០% ចំណែករថយន្តសាំយ៉ុងឆេះម៉ត់ទាំងតុនិងកៅអី ទើបបាញ់រលត់ទៅវិញ។

 

ករណីគ្រោះអគ្គិភ័យនេះ កម្លាំងការិយាល័យបង្ការ សង្គ្រោះអគ្គិភ័យបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន០៦គ្រឿងទើបបាញ់រលត់ទាំងស្រុង។

ហើយរាល់ការខូចខាតតុ កៅអី រួមទាំងរថយន្ត អស់ខ្ទង់រាប់ម៉ឺនដុល្លារ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button