ព័ត៌មានជាតិ

សកម្មភាព ប្រចាំថ្ងៃរបស់ កម្លាំងនគរបាលគ្រប់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក សៅ សារឿនអធិការ នគរបាលក្រុងប៉ោយប៉ែត!!!

(បន្ទាយមានជ័យ)៖នៅថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ពីរ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ អធិការរង គ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ ប៉ុស្តិ៍ ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូន នឹងចុះចំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នឹងធ្វើការដើរល្បាត ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ ណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ដើម្បី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង។

សូមបញ្ជាក់៖សកម្មភាព ប្រចាំថ្ងៃរបស់ កម្លាំងនគរបាលប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នឹង កម្លាំងនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុង សហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, កម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត និងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះធ្វើការជាប្រចាំដើម្បីជួយសម្រួលចរាចរណ៍សិស្សានុសិស្សចូលព្រមទាំងចេញពីសាលារៀន,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

ចេញល្បាតចល័តការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននឹងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ក្នុងភូមិស្តាស្រប៉ុស្តិ៍ទាំង៥ គ្រប់គ្រង និងការពារតាមគោលដៅងាយរងគ្រោះ ព្រមទាំងកម្លាំងនគរបាលផែនការងារ អត្តសញ្ញាណប័ណ្ណ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទុកប្រើប្រាស់ការងារផ្សេងៗ។ល។

#សូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតទាំងអស់គ្នាទុកដាក់សម្ភារៈអោយមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋរស់នៅ បើមានបញ្ហាបន្ទាន់ឬអសន្តិសុខណាមួយកើតឡើង ត្រូវរាយការណ៍បន្ទាន់ មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬកងកម្លាំងឈរជើងតាមគោលដៅនៅជិតផ្ទះរបស់បងប្អូន ឬទំនាក់ទំនងតាមរយៈ លេខទូរសព្ទទាន់ហេតុការណ៍ របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានលេខ((០៩៧៧៧៨០១៦៤)ដើម្បីចាត់កម្លាំងចុះទៅជួយអន្តរាគមន៍នឹងបង្ក្រាបបទល្មើសបានទាន់ពេលវេលាផងដែរ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button