លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារសាខាខ២៧ ចុះជួយមូលដ្ឋានស្រុកស្វាយចេក អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារគណបក្សឆ្នាំ ២០២២ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ): លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារសាខាខ២៧ ចុះជួយមូលដ្ឋានស្រុកស្វាយចេក បានដឹកនាំសមាជិក សមាជិការបក្ស ចូលរួមពិធីសន្និបាតបូកសរុបលទ្ធផលការងារគណបក្សឆ្នាំ ២០២២ និងទិសដៅភារកិច្ច ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្ត ថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២៣ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
ពីធីនេះប្រារពធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណ:កម្មាធិការគណបក្សខេត្ត ក្នុងនោះក៏មានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកសមាជិការបក្សខេត្ត ប្រធានសាខាគណបក្សក្រុង-ស្រុក ឃុំ-សង្កាត់ ជាច្រើនរូប។
ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន/អនុប្រធាន សមាជិកសមាជិកគណបក្សទាំងអស់ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សម្រេចបានលទ្ធផលការងារគួរជាទីមោទន: ក្នុងឆ្នាំ២០២២កន្លងមក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវផែនការ និងគោលនយោបាយមួយចំនួន ដល់សមាជិក សមាជិការបក្សយកទៅអនុវត្តបន្តសម្រាប់ទិសដៅ ឆ្នាំ២០២៣។
-ត្រូវពង្រឹងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា
-ឆ្លើយតបសំណូមពរ តម្រូវការ ចាំបាច់ចំពោះមុខរបស់ប្រជាពលរដ្ឋ
-បន្តជួសជុលផ្លូវថ្នល់ ស្ពាន ដែលមានសភាពចាស់ទ្រុឌទ្រមពិបាកធ្វើដំណើរឲ្យមានភាពប្រសើរឡើង
-ត្រូវសាងសង់ សាលាអនុវិទ្យាល័យឲ្យតាមច្រើន តាមឃុំ-សង្កាត់
-ពង្រឹងបណ្តុះបណ្តាលវិជ្ជាជីវ: ជំនាញខ្លី ដល់ដល់យុវជន ដើម្បីកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក
-ត្រូវយកចិត្តទុកដាក់ សហការគ្នា សាមគ្គីគ្នា ជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះអគ្គីភ័យ ទឹកជំនន់ និង គ្រោះធម្មជាតិនានា។
-ជម្រុញដាស់តឿប្រជាពលរដ្ឋ និងយុវជនទើបគ្រប់អាយុឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា
-ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ ចំពោះសមាជិកបក្ស ការងារបក្ស និងការងារមូលដ្ឋាន៕