ព័ត៌មានជាតិ

កម្លាំងនគរបាលយុត្តិធម៌ ចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន ០៦នាក់ដែលធ្វើសកម្មភាព កាប់ប្លន់ យកម៉ូតូ១គ្រឿង ពីជនរងគ្រោះមានគ្នាចំនួន០៣នាក់ នៅក្រុងប៉ោយប៉ែត!!!

(បន្ទាយមានជ័យ)៖ឃាត់ខ្លួនជនសង្ស័យ០៦នាក់ដែលធ្វើសកម្មភាពកាប់ជនរងគ្រោះ០៣នាក់យកម៉ូតូ១គ្រឿងនៅក្រុងប៉ោយប៉ែត ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។

 

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ជនសង្ស័យ០៦នាក់ដែលត្រូវឃាត់ខ្លួនមាន

១.ឈ្មោះ ជិន ចក់ ភេទប្រុសអាយុ១៧ឆ្នាំ

២.ឈ្មោះ សុះ ដារី ភេទប្រុសអាយុ២៣ឆ្នាំ

៣.ឈ្មោះ ផាត សុភិន ភេទប្រុសអាយុ១៧ឆ្នាំ

៤.ឈ្មោះ ថា បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ

៥.ឈ្មោះ វង់ សាវន ភេទប្រុសអាយុ១៦ឆ្នាំ

៦.ឈ្មោះ មើយ ស៊ីម៉េង ភេទប្រុសអាយុ១៧ឆ្នាំ ដែលស្នាក់នៅភូមិសង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖កាលពីវេលាម៉ោង៩,៣០នាទីយប់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានជនសង្ស័យ១ក្រុមមានគ្នា៦នាក់ជិៈម៉ូតូ២គ្រឿង មានកាំបិតបានធ្វើសកម្មភាពជិៈម៉ូតូតាមហើយធាក់ម៉ូតូជនរងគ្រោះ កាប់យកម៉ូតូ១គ្រឿងទៅបាត់។

 

ជនរងគ្រោះ៣នាក់មាន

១.ឈ្មោះ ដៀប បញ្ញា ភេទប្រុសអាយុ១៦ឆ្នាំ

២.ឈ្មោះ វ័ន រ៉ាយុក ភេទប្រុសអាយុ១៦ឆ្នាំ

៣.ឈ្មោះ ឆន សុវណ្ណថៃ ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសែសិន សង្កាត់អូរអំពិល ក្រុងសិរីសោភ័ណ។

 

លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយទទួលការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាល ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបង្ក្រាបឃាត់ខ្លួនបាន៦នាក់និងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះនិងដាវសាំម៉ូរ៉ៃ១ដើម ជនសង្ស័យ៤នាក់ឃាត់នៅក្រុងប៉ោយប៉ែត និងជនសង្ស័យ២នាក់ទៀតឃាត់ខ្លួននៅស្រុកអូរជ្រៅ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

 

ក្រោយឃាត់ខ្លួនជនសង្ស័យ០៦នាក់បាននាំយកសាកសួរតាមចម្លើយសារភាព ពួកគេបានធ្វើសកម្មភាពមានគ្នា៦នាក់ជិៈម៉ូតូ២គ្រឿងនិងប្រើប្រាស់ដាវសាំម៉ូរ៉ៃ ធាក់ម៉ូតូបណ្តួលហើយ តែមិនបានកាប់ទៅលើជនរងគ្រោះនោះទេ គឺយកខ្នងកាំបិតគោះមិនអោយមុតនោះទេ

ហើយពេលនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button