ព័ត៌មានជាតិ

ពិធីអបអរសាទរ និង​សំណេះសំណាល ជាមួយក្រុមការងារ និងក្រុម​សកម្ម​នៃយុវ​ជនទូទាំង​ខេត្តកំព​ង់​ចាម

ខេត្តកំព​ង់ចាម៖នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមា​ជិកគ​ណៈ​កម្មការអចិន្ត្រៃយ៍គណៈ​កម្មាធិការកណ្ដាល និងជា​ប្រធាន​យុវជន​គណបក្សប្រជា​ជនកម្ពុជា​ថ្នាក់ក​ណ្ដាល អញ្ជើញសំណាលជាមួយក្រុម​ការងារ និងក្រុមសកម្ម​នៃយុវ​ជនទូទាំងខេត្តកំ​ពង់ចាម។

 

ពិធី​នេះបានធ្វើឡើង​នៅសាលប្រជុំសសរ១០០ សម្ដេចតេជោ ក្រុងកំ​ពង់ចាម ដោយមានការ​អញ្ជើញចូលរួម​ពីឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រ​ធានគណ​បក្សប្រជាជ​នកម្ពុជាខេត្តកំ​ពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធា​នគណៈប្រចាំការគណបក្សខេត្ត ប្រធាន អនុប្រធានក្រុម​ការងារគណបក្សចុះជួយក្រុង ស្រុក ឃុំ ស​ង្កាត់ គណៈអចិន្ត្រៃយ៍បក្សខេត្ត ក្រុង ស្រុក ឃុំ​សង្កាត់ ក្រុមកា​រងារ យុវជនគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមនឹ​ង​សមាជិក សមាជិកា​យុវជនប្រមាណជិត ១៥០​០ នាក់ ​ផងដែរ

 

មានប្រសាសសំ​ណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតហ៊ុនម៉ាណែត បានផ្ដាំផ្ញើរអោយ​ជន​បង្គោ​ល​សកម្មជ​ន​និងយុវជ​ន​គណ​បក្សទាំ​ងអស់ ​ត្រូវបញ្ចេញ​សកម្មភាព​នូវអំពើល្អ ដើម្បីអូ​សទាញ​ទឹកចិត្តប្រជាព​លរដ្ឋ​អោយស្រឡាញ់ និងគាំទ្រគណបក្សប្រជា​ជន ចេះនិយាយរឿង​ពិតដែ​លជាអំពើល្អ​របស់គណបក្ស ហើយចាត់​វិធានការវា​យបកទៅ​លើការនិ​យា​យបង្ខូចបង្កាច់​មកលើគ​ណបក្សប្រ​ជាជន។

ឯកឧត្ដមបណ្ឌិតបានប្រៀបធៀបទង្វើរ​របស់គណបក្សប្រឆាំងដូចជាសិស្ស ដែលមិន​ចូលសាលា​លុះដល់​ពេលប្រលងដាក់ពាក្យ​ហើយលួច​ចំលងពីគ​ណបក្សប្រជាជន ដូច្នេះយើង​ត្រូវតែរួមគ្នា​បញ្ចេញសកម្មភា​ពចាប់ពីពេលនេះតទៅ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button